រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីរបស់សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
16/11/2015 10:07
(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវា ប្រពៃណីរបស់សម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម (ថ្ងៃទី១៧ វិច្ឆិកា) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី១៦ វិច្ឆិកា នៅរដ្ឋធានីហាណូយ។

(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីរបស់សម្ព័ន្ធបណ្ដា អង្គការមិត្តភាពវៀតណាម (ថ្ងៃទី១៧ វិច្ឆិកា) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី១៦ វិច្ឆិកា នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោក Le Hong Anh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃ គណៈលេខាបានសង្កត់ធ្ងន់ថា ក្នុងអំឡុង៦៥ឆ្នាំអភិវឌ្ឍន៍ កម្លាំងនានា ដែលចូលរួម ការងារកិច្ចការបរទេសប្រជាជននិយាយរួមនិងសម្ព័ន្ធបណ្ដាអង្គការមិត្តភាំពវៀត ណាមនិយាយដោយឡែកបានមានការរួមវិភាគទានដ៏ធំធេងចំពោះបុព្វហេតុ បដិវត្តន៍ដ៏ភ្លឺស្វាងរបស់បក្សនិងប្រជាជាតិ។ក្នុងស្ថានការណ៍ថ្មី វៀត ណាមបន្តធ្វើ សមាហរណកម្មកាន់តែស៊ីជំរៅជាមួយអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាមទារ ឲ្យកម្មាភិបាលធ្វើការងារកិច្ចការបរទេសប្រជាជនទាំងឡាយត្រូវតែមានការយល់ ដឹងដ៏ជ្រាលជ្រៅ ហើយអនុវត្តន៍ឲ្យបានល្អនូវគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍៖ លោក Le Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃគណៈលេខា “ត្រូវសកម្មចូលរួមអនុវត្តន៍យុទ្ធសាស្ត្រការទូតលើគ្រប់ជ្រុងជ្រោយ ពង្រីកនូវ កម្លាំងចម្រុះនៃខឿនការទូតវៀតណាមទំនើបតាមសតិអារម្មណ៍ការទូតហូជីមិញ។ ធ្វើឲ្យប្រជាជនពិភពលោកយល់ច្បាស់អំពីទឹកដី ប្រពៃណី និងមនុស្សវៀតណាម គោលនយោបាយទំានក់ទំនងក្នុងនិងក្រៅប្រទេសរបស់បក្សនិងរដ្ឋវៀតណាម តស៊ូប្រឆាំងឧបាយកលនិងសកម្មភាពបំផ្លិចបំផ្លាញ់របស់កម្លាំងអមិត្ត រក្សាបរិយា កាសសន្តិភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”៕
Related




