VOV WorldVOV World
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
13/01/2016 09:23
(VOV)_នាថ្ងៃទី១២ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធី​រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន​ (ថ្ងៃទី១៨ មករា ឆ្នាំ ១៩៥០ -ថ្ងៃទី១៨ មករា ឆ្នាំ ២០១៦)។ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi           (VOV)_នាថ្ងៃទី១២ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធី​រំ លឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន​ (ថ្ងៃទី១៨ មករា ឆ្នាំ ១៩៥០ -ថ្ងៃទី១៨ មករា ឆ្នាំ ២០១៦)។ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi បានអះអាង​ជាថ្មី​ម្តងទៀត  នូវភាពចាំបាច់របស់ការបង្កើនទំនុកទុកចិត្តខាងនយោបាយ និងអះ​អាងទៀតថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលបំណងរួម​ជាមួយចិន ជំរុញ ទំនាក់ទំនងជិតខាងភូមិផងរបងជាមួយគ្នា ប្រកបដោយមិត្តភាព សហប្រតិបត្តិការ លើគ្រប់វិស័យ វៀតណាមនិងចិន។           លោក Dang Minh Khoi បានសម្ដែងគោលបំណងថា៖ឆ្នាំ ២០១៦នេះ ​ទំនាក់ ទំនងវៀតណាមនិងចិនមានការអភិវឌ្ឍន៍ថ្មី ខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ ចំពោះ  បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរត្រូវអត់ធ្មត់ ចរចារ និងពិគ្រោះយោបល់ ដោយ ផ្អែកទៅលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំនៃ​ប្រទេសទាំង ពីរ ក្នុងរយៈពេលកន្លងទៅ។ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក ​Kong XuanYou   បានអះអាងថា៖​ភាគីចិន យកចិត្តទុកដាក់​ជាពិសេសចំពោះ​ទំនាក់​​ទំនងជាមួយ វៀតណាម ហើយមានគោលបំណងរួមជាមួយវៀតណាម​ ជំរុញកិច្ចសហប្រិតបត្តិ ការទ្វេភាគី។ ក៏ក្នុងឱកាសនេះដែរ សប្ដាហ៍តាំងពិព័រណ៏​រូបភាព៖ វៀតណាម-ភាព ស្រស់ស្អាតជានិច្ច ដោយស្ថានទូតវៀតណាមប្រចាំ​នៅចិន ​និងក្រសួងវប្បធម៌ កី ឡា និងទេសចរណ៍វៀតណាមរៀបចំឡើង ចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៧ មករា  នៅទីក្រុងបេកាំង (ចិន)៕

More