រដ្ឋាភិបាលម៉ីយ៉ានម៉ាសន្យារក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត
12/11/2015 09:10
(VOVworld) - នាថ្ងៃទី១១ វិច្ឆិកា រដ្ឋាភិបាលម៉ីយ៉ាន់ម៉ា បានសន្យាសហប្រតិបតិ្ត ការជាមួយភាគីទាំងឡាយ សំដៅរក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត។

មេដឹកនាំគណៈបក្ស NLD លោកស្រី San Suu Kyi ថ្លែងបទសន្ទរកថានៅទីក្រុង Yangon (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១១ វិច្ឆិកា រដ្ឋាភិបាលម៉ីយ៉ាន់ម៉ាបានសន្យាសហប្រតិបតិ្តការ ជាមួយភាគីទាំងឡាយសំដៅរក្សាសន្តិភាពនិងស្ថិរភាពក្រោយពីការបោះឆ្នោត។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងមេដឹកនាំគណៈបក្ស សហព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាគណៈបក្សប្រឆាំងនៅម៉ីយ៉ាន់ម៉ា លោកស្រី San Suu Kyi ជាមួយប្រធានាធិបតីលោក U Thein Sein ប្រធានសភាជាន់ ទាបលោក U Shwe Mann និងមេបញ្ជាការកម្លាំងប្រដាប់អាវុធ ឧត្តមសេនីយ៍ Min Aung Hlaing។សេចក្ដីជូនដំណឹងនៃខុទ្ទកាល័យប្រធានាធិបតីម៉ីយ៉ាន់ម៉ាបានលើក ច្បាស់ថា រដ្ឋាភិបាលនឹងគោរពជម្រើសនិងសេចក្ដីសំរេចចិត្តរបស់ប្រជាជន ហើយ នឹងអនុវត្តន៍ការផ្ទេរប្រគល់អំណាចដោយរលូន។ តាមលទ្ធផលថ្មីបំផុតប្រកាស ដោយគណៈកម្មាធិការបោះឆ្នោតម៉ីយ៉ាន់ម៉ាថា គិត មកដល់យប់ថ្ងៃទី១១ វិច្ឆិកា មានអសនៈសភាចំនួន៥៧៣ត្រូវបានកំណត់ ក្នុង នោះគណៈបក្ស NLD ដណ្ដើម បានអសនៈចំនួន៤៩០៕
Related





