រដ្ឋាភិបាលស៊ីរីយល់ព្រមជាមួយកិច្ចព្រមព្រៀងឈប់បាញ់ថ្មី
11/09/2016 08:27
(VOVworld)- រដ្ឋាភិបាលស៊ីរីបានអនុម័តលើកិច្ចព្រម ព្រៀងឈប់បាញ់ដែលរុស្ស៊ីនិងអាមេរិកធ្វើជាអ្នកកណ្តាល ហើយនឹងបញ្ចប់រាល់អំពើហឹង្សានៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរីដោយសារមូលហេតុមនុស្សធម៌។

រដ្ឋាភិបាលស៊ីរីយល់ព្រមជាមួយកិច្ចព្រមព្រៀងឈប់បាញ់ថ្មី (VNA) (VOVworld)- រដ្ឋាភិបាលស៊ីរីបានអនុម័តលើកិច្ចព្រមព្រៀងឈប់បាញ់ដែលរុស្ស៊ី និងអាមេរិកធ្វើជាអ្នកកណ្តាល ហើយនឹងបញ្ចប់រាល់អំពើហឹង្សានៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរីដោយសារមូលហេតុមនុស្សធម៌។ ក្នុងពេលនោះ គណៈកម្មាធិ ការចរចារជាន់ខ្ពស់ ភាគីប្រឆាំងស្នូលនៅស៊ីរី បានឲ្យដឹងថា៖ គេមិន ទាន់ទទួល បានឯកសារជាផ្លូវការនៃកិច្ចព្រមព្រៀងពោលខាងលើនៅឡើយ។ ប្រតិកម្មស្តីពី កិច្ចព្រមព្រៀងថ្មីនៅស៊ីរី អេហ្ស៊ីបបានស្វាគមន៍ ហើយអំពាវនាវឲ្យភា គីទាក់ ទិននានាប្រតិបត្តិតាមកិច្ចព្រមព្រៀងឈប់បាញ់។ ប្រទេសអង់គ្លេសនិងបា រាំងក៏បានឡើងសម្លេងដាស់តឿនភាគីទាក់ទិននានានៅស៊ីរីគប្បីបញ្ចប់ អំពើហឹង្សា និងអនុវត្តដ៏ត្រឹមត្រូវការព្វកិច្ចរបស់ខ្លួន៕
Related
More




