VOV WorldVOV World
រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរបស់អ៊ីតាលីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តលើកទី ១
30/04/2013 09:35
(VOVworld) – នាយប់ថ្ងៃទី ២៩ មេសា (តាមម៉ោងតំបន់) ដោយសម្លេងគាំទ្រចំនួន ៤៥៣ រដ្ឋាភិបាលសម្ព័ន្ធភាពថ្មី របស់អ៊ីតាលីដឹកនាំដោយនាយករដ្ឋមន្ត្រី Enrico Letta បានដណ្តើមជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្ត លើកទី ១ នៅរដ្ឋសភានៃប្រទេសនេះ។
រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរបស់អ៊ីតាលីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តលើកទី ១
(VOVworld) – នាយប់ថ្ងៃទី ២៩ មេសា (តាមម៉ោងតំបន់) ដោយសម្លេងគាំទ្រចំនួន ៤៥៣ រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរបស់អ៊ីតាលីដឹកនាំដោយនាយករដ្ឋមន្ត្រី Enrico Letta បានដណ្តើមជ័យជំនះក្នុងការបោះឆ្នោតទំនុកទុកចិត្តលើកទី ១ នៅរដ្ឋសភា នៃប្រទេសនេះ។ តាមគំរោង រដ្ឋាភិបាលថ្មីអ៊ីតាលីត្រូវចូលរួម ការបោះឆ្នោតទំនុទុក ចិត្តលើកទី ២ នៅព្រឹទ្ធិសភាព នាថ្ងៃទី ៣០ មេសា។ ថ្លែងមតិក្នុងរដ្ឋសភាអ៊ីតាលី នាយករដ្ឋមន្ត្រីថ្មី លោក Enrico Letta បាននាំចេញ រាល់បញ្ហាអទិភាពចម្បង ដែល ប្រមូលផ្តុំទៅលើការជំរុញកំណើនសេដ្ឋកិច្ច ខំប្រឹងប្រែងជៀសវាងដំណោះស្រាយ រឹតត្បិតសេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយ ព្រមទាំង កែទម្រង់ប្រព័ន្ធសុខុ មាលភាពសង្គម ជាដើម។ លោក Enrico Letta ក៏បានប្រកាសដែរថា៖ ប្រសិនបើ រដ្ឋាភិបាលថ្មីមិនទទួលបានបណ្ដាគោលដៅក្នុង ផែនការកែទម្រង់ ក្នុងរយៈពេល ១៨ ខែរ ខាងមុខ នោះគឺ លោក នឹងលាលែងពីដំណែង៕

More