VOV WorldVOV World
រដ្ឋាភិបាលវៀតណាមកំណត់គោលដៅបង្កើនកំណើន GDP កើន ៦.៥% នៅឆ្នាំ ២០២១
29/12/2020 11:22
(VOVWORLD) - រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលដៅកំណើនសេដ្ឋកិច្ចដែលមានសារៈសំខាន់ជាពិសេស។
រដ្ឋាភិបាលវៀតណាមកំណត់គោលដៅបង្កើនកំណើន GDP កើន ៦.៥% នៅឆ្នាំ ២០២១
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទរកថា បញ្ចប់កិច្ចប្រជុំ (រូបថត៖ VGP) នាថ្ងៃទី ២៩ ធ្នូ អញ្ជើញថ្លែងសុន្ទរកថា បញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋាននានា ក្រោយរយៈពេលធ្វើការ ១ ថ្ងៃកន្លះ មក  នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីវៀតណាមជានិច្ចកាលជាខឿនសេដ្ឋ កិច្ចមានភាពស្វាហាប់ មានភាពច្នៃប្រឌិត និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយស្ថេរភាពនិងនិរន្តរភាព។ យ៉ាងណាមិញ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលដៅកំណើនសេដ្ឋកិច្ចដែលមានសារៈ សំខាន់ជាពិសេស។ ចំពោះមុខស្ថានភាពជាក់ស្តែងនៃតម្រូវការអភិវឌ្ឍន៍ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានកំណត់គោលដៅដើម្បីសម្រេចបាននូវកំណើន GDP សម្រាប់ឆ្នាំ ២០២១ ទទួលបាន ៦.៥% ឬ ខ្ពស់ជាងនេះ ព្រមទាំងរៀបចំកត្តាមូលដ្ឋានគ្រឹះ ដើម្បីបង្កើនល្បឿនក្នុងដំណាក់កាលពីឆ្នាំ ២០២២ តទៅ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  

More