VOV WorldVOV World
រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាសវិនិយោគ
12/02/2015 10:32
(VOVworld)-នាថ្ងៃទី១១កុម្ភៈ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយនាយិការធនាគារ ពិភពលោកប្រចាំនៅវៀត ណាម លោកស្រី Victoria Kwakwa នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានអះអាង
រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាសវិនិយោគ
រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាស វិនិយោគ(រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី១១កុម្ភៈ ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយនាយិការធនាគារ ពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa នាយករដ្ឋមន្ត្រី វៀត ណាមលោក Nguyen Tan Dung បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការកសាង ប្រព័ន្ធ ហិរញ្ញវត្ថុ ធនាគារឲ្យស្របនឹងទម្លាប់អន្តរជាតិ តម្លាភាពនិងមានប្រសិទ្ធភាព។ វៀតណាមនឹងជម្រុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មក្នុង គោលដៅ មិនអន់ជាងបណ្តាប្រទេសអាស៊ានឡើយ។ លោកអះអាងថែមទៀត ថា រដ្ឋាភិ បាលវៀតណាមយកចិត្តទុកដាក់ជាពិសេសទៅលើការបង្កើតក្រប ខ័ណ្ឌគតិយុត្ត ដើម្បីទាក់ទាញការវិនិយោគតាមរូបភាពសហប្រតិបត្តិការរវាង សាធារណៈនិង ឯកជន (PPP)។ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យធនាគារពិភព លោកបង្កលក្ខណៈ ងាយស្រួលសម្រាប់គំរោងការណ៍គមនាគមន៍ពី Long Thanh – Dau Giay ទៅ កាន់ Phan Thiet។ នេះជាគំរោងការណ៍គំរូសម្រាប់រូបភាពសហ ប្រតិបត្តិការ ពោលខាងលើ។         ចែករំលែកការពិនិត្យរបស់ធនគារពិភពលោកអំពីដំណើរការកែទម្រង់បែប បទរដ្ឋបាលរបស់វៀតណាម លោកស្រី Victoria Kwakwa បានឲ្យដឹងថា វៀត ណាមបាន បង្កើតចំណាប់អារម្មពិសេស ក្នុងដំណើការនេះ  ជាពិសេស បណ្តាបែបបទពន្ធនិងធានារ៉ាប់រងសង្គម។ តាមលោកស្រីថា ធនាគារពិភព លោកត្រៀម ខ្លួនជាស្រេចជួយរដ្ឋាភិបាលវៀតណាម ក្នុងការធ្វើសុក្រិត្តគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តរាល់ការកំណត់ទាក់ទិនដល់កំណែទម្រង់ អង្គភាពអាជីវកម្មយ៉ាងល្អបំផុត៕

More