VOV WorldVOV World
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
04/07/2014 08:30
(VOVworld) - ចាប់ពីថ្ងៃទី២ កក្កដា គណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយនាយឧត្តម សេនីយ៍ Tran Dai​Quangសមាជិកការិយាល័យនយោបាយ ​និងជារដ្ឋមន្រ្តីក្រសួងនគរបាល បានអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល្លឺម៉ង់។
រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់
(VOVworld) - ចាប់ពីថ្ងៃទី២ កក្កដា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Tran Dai​Quangសមាជិកការិយាល័យនយោបាយ​ និង ជារដ្ឋមន្រ្តីក្រសួងនគរបាល បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស អាល្លឺម៉ង់។នៅទីនេះ គណៈប្រតិភូវៀតណាមបានមានជំនួបចរចារជាមួយគណៈប្រតិភូ ជាន់ខ្ពស់នៃស្ថាប័នសម្របសម្រួលសន្តិសុខ នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំ ដោយឧបការីលោក Gunter Heiss។ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួង នគរបាលវៀតណាមក្នុងជំនួបចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់ នៃស្ថាប័នសម្របសម្រួលសន្តិសុខនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅជំនួបចរចារនេះ ភាគីទាំង២បាន​ឯកភាពបណ្ដាវិធានការបង្កើនទំនាក់ទំនងរវាង ក្រសួងនគរបាលវៀតណាម ជាមួយស្ថាប័នអនុវត្តច្បាប់នៃអាល្លឺម៉ង់ ក្នុងវិស័យផ្លាស់ ប្ដូរព័ត៏មាន ចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលកម្មាភិបាលជាដើម។លោក Tran Dai Quang បានជូនដំណឹងស្ដីពីស្ថានភាព ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម ក៏ដូចជាទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រ ខាងកើត។លោក បានស្នើររដ្ឋាភិបាលអាល្លឺម៉ង់ ឡើងសំលេងដ៏ខ្លាំងក្លាថែមទៀត ដើម្បីគាំទ្រការតស៊ូដើម្បីយុត្តិធម៏របស់ប្រជាជនវៀតណាម ក៏ដូចជាសំណូមពរចិន បញ្ឈប់អំពើរំលោភលើអធិបតេយ្យភាពដែនដីរបស់វៀតណាម។លោក Gunter Heiss សំដែងការចែករំលែកដ៏ជ្រាលជ្រៅ និងគាំទ្រការផ្ដួចផ្ដើមគំនិតរបស់វៀតណាម គឺ ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋាន ច្បាប់ អន្តរជាតិ និងអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

More