រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងចិនពិនិភាគ្សាអំពីបញ្ហានៅសមុទ្រខាងកើត
04/11/2015 08:18
(VOVworld) – សមុទ្រខាងកើតគឺជាបញ្ហាស្នូលមួយក្នុង ចំណោមបញ្ហាសំខាន់ ក្នុងការចរចាររវាងរដ្ឋមន្ត្រីការពារ ជាតិអាមេរិក លោក Ashton Carter និង សមភាគីចិន លោក Chang Wanquan នាថ្ងៃទី ៣ វិច្ឆិកា នៅទីក្រុង Kuala Lumpur របស់ម៉ាឡេស៊ី។ ការចរចារបានប្រព្រឹត្តទៅនៅខាងក្រៅ សន្និសីទរដ្ឋមន្ត្រី ការពារជាតិបណ្ដាប្រទេសអាស៊ាននិង ប្រទេសដៃគូចំនួន ៨ (ADMM+) នៅម៉ាឡេស៊ី។

រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនិងចិនពិនិភាគ្សាអំពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) (VOVworld) – សមុទ្រខាងកើតគឺជាបញ្ហាស្នូលមួយក្នុងចំណោមបញ្ហាសំខាន់ ក្នុងការចរចាររវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter និង សមភាគី ចិន លោក Chang Wanquan នាថ្ងៃទី ៣ វិច្ឆិកា នៅទីក្រុង Kuala Lumpur របស់ ម៉ាឡេស៊ី។ ការចរចារបានប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី ការពារជាតិ បណ្ដាប្រទេសអាស៊ាននិងប្រទេសដៃគូចំនួន ៨ (ADMM+) នៅម៉ាឡេស៊ី។ ទីភ្នាក់ ងារសារព័ត៌មាន Reuters បានដកស្រង់ពាក្យសំដីរបស់ មន្ត្រីជាន់ខ្ពស់សេតវិមាន មួយរូបបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan បានឲ្យដឹង ថា៖ បណ្ដាសកម្មភាពរបស់ចិននៅសមុទ្រខាងកើត សំខាន់គឺសំដៅជួយឧបត្ថម្ភ និងនាំមកនូវផលប្រយោជន៍ខាងនាវាចរណ៍សំរាប់ប្រទេសផ្សេងៗទៀត។ ក្នុង ពេលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានអះអាងជាថ្មីម្តង ទៀតថា៖ អាមេរិកនឹងបន្តអនុវត្តសកម្មភាពយាម ល្បាតខាងអាកាសចរណ៍និង នាវាចរណ៍និងនៅទីកន្លែងណដែលច្បាប់អន្តរជាតិ អនុញត្តិ រាប់ទាំងសមុទ្រខាង កើតផងដែរ។ ទោះបីជានៅមានការខ្វែងគំនិតអំពីបញ្ហានៅសមុទ្រខាងកើតក្តីតែ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តការចរចារ៕
Related
More




