រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry

(VOV)_នាថ្ងៃទី២៥ មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន​
ចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) ចាប់ផ្តើមដំណើរទស្សនកិច្ច ​មានចរិត
លក្ខណះប្រវត្តិសាស្ត្រ ក្នុងការខំប្រឹងប្រែងចរចារស្ដីអំពីកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់។
វង់ចរចារថ្មី រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និង​សមភាគីអ៊ីរ៉ង់
លោក Mohammad Javad Zarif ប្រព្រឹត្តទៅនាថ្ងៃទី២៦ មិនា ​ដោយមានគោលដៅ
ទទួលអោយបានកិច្ចព្រមព្រៀងក្របខ័ណ្ឌ១ អំពីកម្មវិធីនុយគ្លេអ៊ែររបស់ Tehran
មុនកាលកំណត់គឺថ្ងៃទី៣១ មិនា។ ដើម្បីទទួលអោយបាន​គោលដៅនេះ ​ភាគីទាំង
ពីរត្រូវមានការសម្បទាន និងប្តេជ្ញាចិត្តខាងនយោបាយ។ ​កិច្ចព្រមព្រៀងក្របខ័ណ្ឌ១
ប្រសិនបើទទួលបានមុនថ្ងៃទី៣១មិនា នឹងបានក្លាយទៅជារបត់ប្រវត្តិសាស្ត្រសំខាន់
ក្នុងទំនាក់ទំនងរវាងវ៉ាស៊ីនតោន និង Tehran ​៕