VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅវៀតណាម
10/07/2012 07:26
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton នាថ្ងៃទី ១០ កក្កដា ចាប់ផ្តើមដំណើរ ទស្សនកិច្ចនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅវៀតណាម
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton នាថ្ងៃទី ១០ កក្កដា ចាប់ផ្តើមដំណើរទស្សនកិច្ច នៅវៀតណាម។ ក្នុងរយៈពេល ២ ថ្ងៃ ស្នាក់នៅវៀតណាម តាមគំរោង លោកស្រី Hillary Cliton នឹងជួបគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងជួបចរចារជាមួយ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ។ ក្នុងបណ្ដាជំនួបនេះ ភាគីទាំង២ នឹងពិភាក្សារអំពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច អប់រំ ក៏ដូចជាបណ្ដាបញ្ហា ដែលភាគីទាំង ២  យកចិត្តទុកដាក់ដូចគ្នា សំដៅជំរុញទំនាក់ទំនងកិច្ចសហសប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកឲ្យខ្លាំងក្លាថែមទៀត។ អមដំណើរលោកស្រី Cliton មានគណៈប្រតិភូមន្ត្រីនិង អង្គភាពអាជីវកម្មអាមេរិក។ នារសៀលថ្ងៃទី ១០ កក្កដា លោកស្រី Cliton ចូលរួមពីធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ កម្មវិធីអាហាររូបករណ៍ Fullbright នៅមហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយ។ នារសៀលថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសអាមេរិកចូលរួមព្រឹត្តិការរបស់ក្រុមប្រឹក្សារធុរកិច្ច អាមេរិក-អាស៊ាន៕