រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានដំណើរទស្សនកិច្ចនៅទ្វីបអាស៊ី
13/06/2012 10:21
តាមបណ្ដាប្រភពព័ត៌មានការទូតឲ្យដឹងថា៖ នាខែកក្ដា រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton នឹងមានដំណើរ ទស្សនកិច្ចនៅប្រទេសចំនួន ៣ នៅទ្វីបអាស៊ី ដែលគឺ៖ កូរ៉េខាងត្បូង ជប៉ុន និងកម្ពុជា។

តាមបណ្ដាប្រភពព័ត៌មានការទូតឲ្យដឹងថា៖ នាខែកក្តដា រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton នឹងមានដំណើរទស្សនកិច្ចនៅប្រទេសចំនួន ៣ នៅទ្វីបអាស៊ី ដែលគឺ៖ កូរ៉េខាងត្បូង ជប៉ុន និងកម្ពុជា។ តាមគំរោងក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីចាប់ពីថ្ងៃ ទី ៤ ដល់ទី ១៣ កក្តដា លោកស្រី Clinton នឹងមានជំនួបជាមួយបណ្ដាមន្ត្រីនៃប្រទេស ម្ចាសផ្ទះនានា ដើម្បី ពិភាក្សារអំពីស្ថានភាពទំនាក់ទំនងទ្វេភាគី កម្មវិធីនុយក្លេអ៊ែររបស់ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងការធានាសន្តិសុខនៅ អាប់ហ្គានីស្ថាន ក្រោយពីកង ទ័ពបរទេសដក់ចេញពីប្រទេសនេះ។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា តាម គំរោង នឹងប្រព្រឹកទៅចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ កក្តដា លោកស្រី Clinton នឹងចូលរួម វេទិការតំបន់ទ្វីបអាស៊ី។ តាមគំរោង នៅខាងក្រៅ សន្និសីទនេះ រដ្ឋមន្ត្រីការបរទេស Clinton នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Park Ui-Chun។ ការដែល បណ្ដាមន្ត្រីការពារប្រទេសនិងការបរទេសរបស់អាមេរិកបើក ទូលាយដំណើរទស្សនកិច្ច នានា នៅទ្វីបអាស៊ី បានឃើញថា៖ អាមេរិកកំពុងមានកាយវិការ ផ្លាស់ប្តូរ គោលនយោបាយស្នូលរបស់ខ្លួនឆ្ពោះទៅទ្វីបអាស៊ី-ប៉ាស៊ីហ្វ៊ីក៕
Related





