VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមជួបធ្វើការជាមួយប្រធានធនាគារកណ្ដាលអាមេរិក
12/03/2014 08:33
Vovworld-នាថ្ងៃទី១១មិនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung បានមានពិធីជួបធ្វើការជាមួយប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) លោកស្រី Janet Yellen។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមជួបធ្វើការជាមួយប្រធានធនាគារកណ្ដាលអាមេរិក
ប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) លោកស្រី Janet Yellen (vietstock.vn)         Vovworld-នាថ្ងៃទី១១មិនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung បានមានពិធីជួបធ្វើការជាមួយប្រធានធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក (FED) លោកស្រី Janet Yellen។ នៅជំនួបធ្វើការ រដ្ឋមន្ត្រី Dinh Tien Dung បាន​ផ្លាស់ប្តូរ ជាមួយប្រធាន FED អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក៏ដូចជាស្ថានភាព​គ្រប់​គ្រងធ នាគារសារពើពន្ធរបស់វៀតណាមក្នុងឆ្នាំ២០១៣និងទិសដៅឆ្នាំ២០១៤ វាយ​តំលៃ អំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថានភាពចរចារកិច្ចព្រមព្រៀងដៃគូ​អន្តរ​ ប៉ាស៊ីហ្វិក (TPP)។ ប្រធាន Yellen បានចាត់ទុកថា នាពេលអនាគតវៀតណាម​គួរ​តែមានធនាគារកណ្ដាលឯករាជ្យដើម្បីអនុវត្តគោលនយោបាយរូបីយវត្ថុ។ តាម​ លោក​ស្រីថា ការដែលមានធនាគារមួយដូចជា​ FED នៅអាមេរិក វៀតណាមនឹង​ងាយស្រួលជាងក្នុងការអនុវត្តគោលដៅត្រួតពិនិត្យអតិផរណាស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ចនិងបង្កើតទំនុកទុកចិត្តរបស់សហគមន៍៕

More