រដ្ឋមន្ត្រីក្រសួងការពាជាតិអាមេរិកចោទប្រកាន់ចិនបង្កអស្ថិរភាពនៅក្នុងតំបន់សមុទ្រខាងកើត
31/05/2014 08:59
(VOV)_នាថ្ងៃទី ៣១ ឧសភា ថ្លែងមតិនៅក្នុងសន្និសីទកំពូលសន្តិសុខទ្វីបអាស៊ី (ជំនួបសន្ទនា Shangri La) លើកទី១៣ នៅសិង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Chuck Hagel

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Chuck Hagel (baomoi.com) (VOV)_នាថ្ងៃទី ៣១ ឧសភា ថ្លែងមតិនៅក្នុងសន្និសីទកំពូលសន្តិសុខទ្វីប អាស៊ី (ជំនួបសន្ទនា Shangri La) លើកទី១៣ នៅសិង្ហបុរី រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Chuck Hagel បានបញ្ជូនសារ១ដ៏ស្មោះត្រង់ចំពោះចិន តាមរយៈ គណៈប្រតិភូយោធាជាន់ខ្ពស់របស់ប៉េកាំងនៅ ជំនួបសន្ទនា Shangri La លើកនេះ ថា៖ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ ចិនបានធ្វើសកម្មភាពដោយឯកតោភាគី បង្កអស្ថិរភាព ទាមទាអធិបតេយ្យភាពនៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ លោក Chuck Hagel ក៏បានប្រកាសថា៖អាមេរិកនឹងមិនព្រងើយកន្តើយបណ្ដាគោលការណ៍ ជាសារវ័ន្តរបស់សណ្ដាប់ធ្នាប់អន្តរជាតិកំពុងត្រូវប្រឈមមុខនោះ។ រដ្ឋមន្ត្រី Chuck Hagel ក៏បានប្រកាសថា៖ វ៉ាស៊ីនតោនប្រឆាំងជំទាស់ប្រទេសណាដែលបានប្រើវិធានការគំរាមកំហែង ដាក់សម្ពាធ ឬគំរាមកំហែងប្រើអំពើហឹង្សា ដើម្បីទាមទា អធិបតេយ្យភាព។ លោកក៏បានសង្កត់ធ្ងន់ដល់បណ្ដាការសន្យារបស់អាមេរិក ចំពោះបណ្ដាសម្ព័ន្ធមិត្ត និងមិត្តភក្តិនៅទ្វីបអាស៊ី ទន្ទឹមនឹងនោះ អំពាវនាវស្វែងរក ដំណោះស្រាយដោយសន្តិវិធីសំរាប់ជំលោះនានា លើពិភពលោក៕
Related




