រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមនិងទីប្រឹក្សាសន្តិសុខ
31/01/2015 08:56
Vovworld-នារសៀលថ្ងៃទី៣០មករានៅទីស្ដីការក្រសួង នគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាល

រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម (anninhthudo.vn) Vovworld-នារសៀលថ្ងៃទី៣០មករានៅទីស្ដីការក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបសន្ទនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius។ នៅពិធីនេះ រដ្ឋមន្ត្រី Tran Dai Quang បានជូនពរឯកអគ្គរដ្ឋទូតអាមេរិក Theodore Osius សំរេចល្អ បេសសកម្មការងារនៅវៀតណាម រួមចំណែកពង្រឹងនិងពង្រិកទំនាក់ទំនងរវាង ប្រទេសទាំងពីរលើគ្រប់វិស័យ។ នារសៀលថ្ងៃដដែល រដ្ឋមន្ត្រី Tran Dai Quang បានទទួលជួបសន្ទនាជាមួយលោក Michael Center ទីប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ នៅទី នេះ រដ្ឋមន្ត្រី Tran Dai Quang បានសង្កត់ធ្ងន់ថា នាពេលខាងមុខ បណ្ដាអង្គភាពមាន សមត្ថកិច្ចនៃក្រសួងនគរបាលវៀតណាមនិងគណៈកម្មាកាសន្តិសុខសុវត្ថិភាពអង្គការ សហប្រជាជាតិបានសហការជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពការពារសន្តិសុខសុវត្ថិ ភាពសំរាប់បុគ្គលិកនិងទីស្ដីការស្ថាប័នអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ លោករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសហការការងារ បង្កើន ចែករំលែកព័ត៌មានបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីបហុភាគីធានាសន្តិសុខ សុវត្ថិភាពកម្មវិធីនិងសកម្មភាពរបស់អង្គការសហប្រជាជាតិដែលវៀតណាមជា សមាជិក៕
Related
More




