VOV WorldVOV World
រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស
20/05/2014 11:31
(VOVworld) – នាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីបណ្តោះ អាសន្នអ៊ុយក្រែន លោក Arseni Yatseniuk បានសង្កត់ ធ្ងន់ទៅលើភាពចាំបាច់នៃការរៀបចំការបោះឆ្នោតប្រធានា ធិបតីនាថ្ងៃទី ២៥ ឧសភា ខាងមុខ
រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស
រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Arseni Yatseniuk បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការរៀបចំការបោះឆ្នោតប្រធា នា ធិបតីនាថ្ងៃទី ២៥ ឧសភា ខាងមុខ នៅខេត្តក្នុងទូទាំងប្រទេសអ៊ុយក្រែន ដោយ មិនអើ ពើដល់ស្ថានភាពអស្ថិរភាពនៅទីកន្លែងជាច្រើនដែលរារាំងសកម្មភាពនៃ បណ្ដាគណៈ កម្មាធិការបោះឆ្នោតក្នុងតំបន់នានា។ លោក Arseni Yatseniuk ក៏បាន ទទួលស្គាល់ថា៖ នឹងមានការលំបាកក្នុងការបោះឆ្នោតនៅទីកន្លែងមួយចំនួន ប៉ុន្តែ ប្រការនេះមិនជះ ឥទ្ធពលដល់លទ្ធផលនៃការបោះឆ្នោតទេ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បណ្តោះអាសន្ននៃប្រទេសនេះ លោក Arsen Avakov បានឲ្យដឹងថា ៖ ការរៀបចំការ បោះឆ្នោតប្រធានាធិបតីធម្មតានៅប្រទេសនេះនឹងជួបការលំបាក ជាច្រើន ជាពិសេស បណ្ដាតំបន់ភាគខាងកើតអ៊ុយក្រែន ដូចជា ខេត្ត Donetsk និង ខេត្ត Lugansk។ ប៉ុន្តែ លោក អះអាងថា៖ ការបោះឆ្នោតនឹងត្រូវបានរៀបចំនៅខេត្ត ទាំង ២ នេះដែរ។ ទាក់ទិន ដល់សេចក្តីថ្លែងការរបស់រុស្ស៊ីដែលបានស្នើឲ្យ Kiev បញ្ចប់យុទ្ធនាការប្រឆាំងបាតុករ​នៅតំបន់ខាងកើតអ៊ុយក្រែន នាថ្ងៃទី ១៩ ឧសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានដំណើរការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សំដៅអំពាវនាវលោក Putin គាំទ្រនិងគោរពលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីនៅអ៊ុយក្រែននាថ្ងៃទី ២៥ ឧសភា ខាងមុខ៕

More