រដ្ឋអំណាចយោធាថៃផ្តល់អាទិភាពស្តារសណ្តាប់ធ្នាប់នៅតំបន់ខាងត្បូង
08/07/2014 07:42
(VOVworld) – នាថ្ងៃទី ៧ កក្កដា រដ្ឋអំណាចយោធាថៃ បានប្រកាសសន្តិភាពនៅតំបន់ភាគខាងត្បូងដែលជា ទីកន្លែងជនឥស្លាមរស់នៅជាច្រើនជាអាទិភាពចាំបាច់ នៃប្រទេសជាតិ។

រដ្ឋអំណាចយោធាថៃផ្តល់អាទិភាពស្តារសណ្តាប់ធ្នាប់នៅតំបន់ខាងត្បូង (Image: VNA) (VOVworld) – នាថ្ងៃទី ៧ កក្កដា រដ្ឋអំណាចយោធាថៃបានប្រកាសសន្តិភាពនៅ តំបន់ ភាគខាងត្បូងដែលជាទីកន្លែងជនឥស្លាមរស់នៅជាច្រើនជាអាទិភាព ចាំបាច់នៃប្រទេសជាតិ។ ថ្លែមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេល ដំណើរទស្សនកិច្ចនៅតំបន់ ភាគខាងត្បូងថៃអគ្គលេខាធិការក្រុមប្រឹក្សាសន្តិភាព និងសណ្តាប់ធ្នាប់ជាតិ Udomdet Sitabutr បានឲ្យដឹងថា៖ អ្នកប្រមុខរដ្ឋអំណាច យោធា ឧត្តមសេនីយ៍ លោក Prayuth Chan-ocha មានគោលបំណងអនុវត្ត វិធានការប្រកបដោយប្រសិទ្ធភាពជាង នៅតំបន់នេះ។ សេចក្តីថ្លែងការពោល ខាងលើត្រូវបាននាំចេញក្រោយពី ១ សប្តាហ៍ ចាប់ផ្តើមពិធីបុណ្យឥស្លាម Ramandan និងក្រោយរយៈពេលប៉ុន្មានថ្ងៃ ឧត្តមសេនីយ៍ Prayuth ប្រកាសនឹងចាប់ ផ្តើមការចរចារឡើងវិញដើម្បីស្តារសន្តិភាពនៅខេត្ត Pattani ខេត្ត Yala និងខេត្ត Narathiwat (ភាគខាងត្បូងថៃ)៕
Related




