VOV WorldVOV World
រដ្ឋសភាធ្វើការងារកសាងច្បាប់
22/05/2014 12:23
Vovworld-នាថ្ងៃទី២២ឧសភា សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានឈានទៅថ្ងៃធ្វើការទី៣ បន្តការងារកសាងច្បាប់។
រដ្ឋសភាធ្វើការងារកសាងច្បាប់
លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ​ (VOV)         Vovworld-នាថ្ងៃទី២២ឧសភា សម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានឈានទៅថ្ងៃធ្វើការទី៣ បន្តការងារកសាងច្បាប់។ តាម​របៀប វារៈ នាពេលព្រឹក រដ្ឋសភាបានស្ដាប់របាយការណ៍ពិនិត្យគំរោងច្បាប់ចាត់​តាំង អយ្យការប្រជាជន(វិសោធនកម្មនិងពិភាគ្សានៅសាលប្រជុំស្ដីពីខ្លឹមសារនៅខ្វែង គំនិតមួយចំនួននៃពង្រាងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃ ច្បាប់ធានារាប់រងសុខាភិបាល។         នាពេលរសៀលបណ្ដាសមាជិកសមាជិការសភាបានពិភាគ្សាតាមក្រុមៗ អំពីគំរោងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)និងគំរោងច្បាប់ចាត់ តាំងអយ្យការប្រជាជន(វិសោធនកម្ម)។         មុននោះនាថ្ងៃទី២១ឧសភា បណ្ដាសមាជិកសភាបានពិភាគ្សាលើ​របាយការ​ណ៍​របស់រដ្ឋាភិបាលអំពីស្ថានភាពនៅសមុទ្រខាងកើត ការដែលចិន​ដាក់​ស្ថានីយ៍ខួង Haiyang Shiyou 981 ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់​រាបបាតសមុទ្ររបស់ វៀតណាម។ បណ្ដាសមាជិកសមាជិការសភាបាន​អះអាង​ថា​ការដែលចិនដាក់ ស្ថានីយ៍ខួងក្នុងដំបន់ខ្ពង់រាបបាតសមុទ្រនិងដំបន់សេដ្ឋកិច្ច​ផ្ដាច់មុខរបស់វៀត ណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តា ធិការរបស់វៀតណាម រំលោភលើច្បាប់អន្តរជាតិពិសេសគឺ​អនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២រំលោភលើសេចក្តីថ្លែងការស្ដីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ រដ្ឋសភា​បានស្នើររដ្ឋាភិបាល ស្ថាប័នផ្នែករួមជាមួយជនរួមជាតិទូទាំងប្រទេសសាមគ្គី​ឯកភាពបង្កើតបរិយាកាស ងាយស្រួលដើម្បីអនុវត្តដ៏ជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមការពារជាតិ សន្តិសុខកិច្ចការបរទេសនៃប្រទេសជាតិ៕

More