VOV WorldVOV World
រដ្ឋសភានៃសាធារណៈ រដ្ឋ Cyprus អនុម័តលើ ការព្រមព្រៀងស្តីពី កញ្ចប់ជួយឧបត្ថម្ភ
01/05/2013 08:55
(VOVworld) – នាថ្ងៃទី ៣០ មេសា ដោយមានសម្លេងគាំទ្រ ២៩ រដ្ឋសភានៃ សាធារណៈរដ្ឋ Cyprus បានអនុម័តលើការ ព្រមព្រៀងស្តីពីកញ្ចប់ជួយឧបត្ថម្ភ ចំនួន ១០ ពាន់លានអឺរ៉ូ (ស្មើនឹងជាង ១៣ ពាន់លានដូល្លាអាមេរិក) ដែលទទួល បានជាមួយសហភាពអ៊ឺរ៉ុប (EU) បូលនិធិអន្តរជាតិ (IMF) និងធនាគាកណ្ដាល អឺរ៉ុប (ECB)។
រដ្ឋសភានៃសាធារណៈ រដ្ឋ Cyprus អនុម័តលើ ការព្រមព្រៀងស្តីពី កញ្ចប់ជួយឧបត្ថម្ភ
(VOVworld) – នាថ្ងៃទី ៣០ មេសា ដោយមានសម្លេងគាំទ្រ ២៩ រដ្ឋសភានៃសាធារណៈរដ្ឋ Cyprus បានអនុម័តលើការព្រមព្រៀងស្តីពីកញ្ចប់ជួយឧបត្ថម្ភ ចំនួន ១០ ពាន់លានអឺរ៉ូ (ស្មើ នឹងជាង ១៣ ពាន់លានដូល្លាអាមេរិក) ដែលទទួល បានជាមួយសហភាពអ៊ឺរ៉ុប (EU) មូល និធិអន្តរជាតិ (IMF) និងធនាគាកណ្ដាល អឺរ៉ុប (ECB)។ តាមគំរោង សាធារណៈរដ្ឋ Cyprus នឹងត្រូវបានរំសាយខ្ទង់ប្រាក់ជំនួយដំបូងក្នុងកញ្ចប់ជួយឧបត្ថម្ភ នាខែ​ ឧសភា នេះ។ តាមការព្រមព្រៀងពោលខាងលើ ក្រុងទាំង ៣ រួមមាន EU IMF និង ECB បានដាក់ចេញ កម្មវិធីកែទម្រង់សេដ្ឋកិច្ចសំរាបសាធារណៈរដ្ឋ Cyprus ដែលមានតំលៃជិតនឹង ២៣ ពាន់ លានអឺរ៉ូ ។ ក្នុងនោះ EU IMF និង ECB នៅតែផ្តល់ចំនួនប្រាក់ ១០ ពាន់លានអឺរ៉ូ និង ប្រទេស Cyprus ត្រូវស្វែងរកចំនួនប្រាក់នៅសេសសល់ តាមរយៈការរៀបចំរចនាសម្ព័ន្ធ បណ្ដាធនាគាធំៗឡើងវិញ កាត់បន្ថយការចាយវាយសាធារណៈ លើកកំពស់កំរិតពន្ធ ជាដើម។ ក្នុងពេលរដ្ឋសភា Cyprus ពិភាក្សាផែនការពោលខាងលើ មនុស្សចំនួន ៤ រយ នាក់បានដំណើរការធ្វើប៉ាតុកម្មសំដៅប្រឆាំងជំទាស់វិធានការរឹតត្បិត សេដ្ឋកិច្ចរបស់ រដ្ឋាភិបាល Cyprus៕ រដ្ឋសភានៃ សាធារណៈរដ្ឋ Cyprus បានអនុម័តលើការព្រមព្រៀងស្តីពីកញ្ចប់ជួយឧបត្ថម្ភ ចំនួន ១០ ពាន់លានអឺរ៉ូ (Image: www.dangcongsan.vn)

More