រដ្ឋសភាបានពិភាគ្សាអំពីច្បាប់មេធាវីច្បាប់អគ្គិសនី។
23/10/2012 10:37
VOV-ផែនការអភិវឌ្ឍន៍អគ្គិសនីនិងតំលៃលក់អគ្គិសនី រួមជាមួយចំណាយនានាជាបញ្ហាសំខាន់ចំនួន២ដែល ត្រូវបានសមាជិកសភាប្រមូលផ្តុំពិភាគ្សានារសៀលថ្ងៃ ទី២៣តុលា។

រដ្ឋសភាបានពិភាគ្សាអំពីច្បាប់មេធាវីច្បាប់អគ្គិសនី VOV-ផែនការអភិវឌ្ឍន៍អគ្គិសនីនិងតំលៃលក់អគ្គិសនីរួមជាមួយចំណាយនានាជាបញ្ហាសំខាន់ចំនួន២ដែលត្រូវបានសមាជិកសភាប្រមូលផ្តុំពិភាគ្សានា រសៀលថ្ងៃទី២៣តុលា។ លោក Huynh Van Tinh សមាជិកសភាមណ្ឌល Tien Giang បានលើកមតិថា៖ “អំពីផែនការអភិវឌ្ឍន៍អគ្គិសនី យើងខ្ញុំចាត់ទុកថាផែនការអភិវឌ្ឍន៍អគ្គិសនីគឺជាផែនការជំនាញតាមផ្នែក។ ដើម្បីសម្របទៅនឹងលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងធានាលទ្ធភាពអនុវត្តនោះការអនុវត្តផែនការអគ្គិសនីត្រឹមតែរួមមាន ផែនការអភិវឌ្ឍន៍អគ្គិសនីជាតិផែនការអភិវឌ្ឍន៍អគ្គិសនីថ្នាក់ខេត្ត។ ខ្ញុំឯកភាព ខ្ពស់ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺផែនការអភិវឌ្ឍន៍អគ្គិសនីគឺ ១០ឆ្នាំនិងមានទិសដៅរយៈពេល១០ឆ្នាំជាបន្តគឺសម្របទៅនឹងផែនការមេអំពី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិនិងដំបន់។” នាព្រឹកថ្ងៃដ៏ដែលរដ្ឋសភាបានពិភាគ្សាអំពីពង្រាងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់មេធាវីជាមួយការកំណត់នានាសំដៅបង្កើន គុណភាពមេធាវីក៏ដូចជាបង្កើនរយៈពេលកំណត់បណ្ដុះបណ្ដាលមុខរបរមេធាវី។ លោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc បានគាំទ្រការអនុញ្ញាត ឲ្យមន្ត្រីរដ្ឋការដែលកំពុងចូលរួមបង្រៀននៅបណ្ដាមហាវិទ្យាល័យច្បាប់ត្រូវបាន ធ្វើរបរមេធាវី៖ “បណ្ដាគ្រូបង្រៀននៅមហាវិទ្យាល័យច្បាប់គឺអ្នកពូកែណាស់ ប្រសិនបើមិនអនុញ្ញត្តិអោយគេអនុវត្តមុខរបរមេធាវីគឺខ្ជះខ្ជាយណាស់។ ម្យ៉ាងទៀត ការរារាំង នេះគឺជាកំហិតនិងមិនបង្កលក្ខណះដើម្បីតភ្ជាប់ទ្រឹស្ដីជាមួយស្ថានភាពជាក់ស្ដែង ក្នុងការងារបង្រៀននៅមហាវិទ្យាល័យច្បាប់ផ្សេងៗ និងក៏ជះឥទ្ធិពលផ្ទាល់ដល់ ការងារបណ្ដុះបណ្ដាលមេធាវីទៀតផង។” មុននោះ រដ្ឋសភាក៏បានស្ដាប់ ការអធិប្បាយអំពី ពង្រាងសេចក្ដីសម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកានដំណែងដោយរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនជ្រើសរើសឬអនុម័តផងដែរ៕
Related





