រដ្ឋសភាអាហ្វហ្គានីស្ថានបានអនុម័តទៅលើបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រី
19/04/2015 07:52
Vovworld-នាថ្ងៃទី១៨មេសា រដ្ឋសភាអាហ្វហ្គានីស្ថានបាន អនុម័តទៅលើបេក្ខជនរដ្ឋមន្ត្រីចំនួន១៦រូបទៀត

រដ្ឋសភាអាហ្វហ្គានីស្ថានបានអនុម័តទៅលើបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រី (telegraph.co.uk) Vovworld-នាថ្ងៃទី១៨មេសា រដ្ឋសភាអាហ្វហ្គានីស្ថានបានអនុម័តទៅលើ បេក្ខជនរដ្ឋមន្ត្រីចំនួន១៦រូបទៀតក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីនៃប្រធានាធិបតី នៃប្រទេសនេះលោក Ashraf Ghani បន្ទាប់ពីប៉ុន្មានខែត្រូវផ្អាក។ ប៉ុន្តែដំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិនៅមិនទាន់បានអនុម័ត។ ក្នុងចំណោមបេក្ខជនគណៈ រដ្ឋមន្ត្រីចំនួន១៦រូបពោលខាងលើមានរដ្ឋមន្ត្រីនារី៤រូប។ ក្រុមបេសកកម្មជួយ ឧបត្ថម្ភរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) បាន សម្ដែងសេចក្តីស្វាគមនិងចាត់ទុកថាការអនុម័តទៅលើបញ្ជីឈ្មោះពោលខាងលើ នឹងបង្កលក្ខណៈសំរាប់រដ្ឋាភិបាលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព៕
Related




