រដ្ឋសភាអនុម័តលើចក្ខុវិស័យឆ្នាំ២០៥០៖ វៀតណាមក្លាយជាប្រទេសដ៏ខ្លាំងមាំមួននិង មានប្រាក់ចំណូលខ្ពស់
11/12/2025 10:16
(VOVWORLD) - ក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ រដ្ឋសភាបានអនុម័តលើចក្ខុវិស័យឆ្នាំ២០៥០ ដោយប្រែក្លាយប្រទេស វៀតណាមទៅជាប្រទេសដ៏ខ្លាំងមាំមួន រុងរឿង និងសុភមង្គល; ជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ មានរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមដ៏ ពេញលេញ ស៊ីសង្វាក់គ្នា និងទំនើប។

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចចិត្តកែសម្រួលផែនការមេជាតិសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (រូបថត៖ រដ្ឋសភា) ខ្លឹមសារខាងលើត្រូវបានចែងនៅក្នុងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និង បំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ៨១ របស់រដ្ឋសភាស្តីពី ផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០។ សេចក្តីសម្រេចចិត្តនេះក៏បានចែងយ៉ាងច្បាស់ផងដែរថា នៅឆ្នាំ ២០៥០ សេដ្ឋ កិច្ចវៀតណាមនឹងដំណើរការតាមវិធីសាស្ត្រនៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និង សេដ្ឋកិច្ចវិលជុំ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងក្លាយជាកម្លាំងចលករចម្បង នៃកំណើន។ នៅពេលនោះ ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសឧស្សាហ កម្មរីកចម្រើនឈានមុខគេក្នុងតំបន់អាស៊ី; ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរ ជាតិ; ជាប្រទេសឈានមុខគេក្នុងការអភិវឌ្ឍកសិកម្មអេកូឡូស៊ីដែលមានតម្លៃខ្ពស់; មានឋានៈដ៏រឹងមាំនិងតួនាទីដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃតំបន់ និងសកលលោក។ ជាមួយគ្នានេះ ប្រជាជនទទួលបានសេវាកម្មសង្គមប្រកបដោយគុណភាពខ្ពស់; ប្រព័ន្ធសុខុមាលភាពសង្គមប្រកបដោយចីរភាព; សេវាជំនួយសង្គមចម្រុះ និងវិជ្ជាជីវៈ ដោយផ្ដល់ជំនួយនិងការការពារទាន់ពេលវេលាសម្រាប់ក្រុមងាយរងគ្រោះ៕ យោងតាមសេចក្តីសម្រេចចិត្តដែលទើបតែបានអនុម័ត ក្នុងដំណាក់កាល ២០៣១-២០៥០ ប្រទេសវៀតណាមខិតខំប្រឹងប្រែងសម្រេចបានអត្រាកំណើន GDP ជាមធ្យមប្រហែល ៧-៧,៥% ក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០៥០ GDP ជាមធ្យមក្នុងមនុស្សម្នាក់ៗ សម្រេចបានប្រហែល ៣៨ ពាន់ដុល្លារអាមេរិកតាមតម្លៃបច្ចុប្បន្ន ហើយសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) នឹងលើសពី ០,៨៥។
TAG
VOV/VOVworld/វៀតណាម/រដ្ឋសភា/ផែនការមេ/គោលដៅ/ឆ្នាំ២០៥០
Related
More




