រដ្ឋសភាអនុម័តលើផែនការសាងសង់អាកាសយានដ្ឋានអន្តរជាតិស្តង់ដារផ្កាយ ៥ នៅខេត្ត បាក់និញ
11/12/2025 10:13
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែធ្នូ នៅក្នុងសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិ កាលទី ១៥ ដោយមានសំឡេងគាំទ្រចំនួន ៨៦,៦៨% រដ្ឋសភាបានអនុម័តលើសេចក្តី សម្រេចចិត្តស្តីពីគោលជំហរវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ នៅខេត្តបាក់និញ។

ទិដ្ឋភាពតាមការរចនារបស់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ។ (រូបថត៖ VGP) គោលដៅគឺវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ស្របតាមស្តង់ដារអន្តរជាតិ ក្លាយជាអាកាសយានដ្ឋានឆ្លាតវៃ បៃតង ប្រកបដោយចីរភាព មានលំដាប់អន្តរជាតិ បំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសកម្មភាពសន្តិសុខ ការពារជាតិ និងព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗ រួមទាំងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧។ សេចក្តីសម្រេចចិត្តបានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ឆ្ពោះទៅរកសម្រេចបាននូវស្តង់ដារសេវាកម្មអាកាសយានដ្ឋានអន្តរជាតិផ្កាយ ៥ ដោយស្ថិតក្នុងចំណោមអាកាសយានដ្ឋានផ្កាយ ៥ កំពូលទាំង ១០ នៅលើពិភព លោក យោងតាមលក្ខណៈវិនិច្ឆ័យ Skytrax និងស្ថិតក្នុងចំណោមអាកាសយានដ្ឋាន ដែលមានបទពិសោធន៍អ្នកដំណើរល្អឥតខ្ចោះ តាមការវាយតម្លៃរបស់ក្រុមប្រឹក្សា អាកាសយានដ្ឋានអន្តរជាតិ; ក្លាយជាច្រកទ្វារអាកាសចរណ៍នៃតំបន់ភាគខាងជើង ជាអាកាសយានដ្ឋានសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងជាគ្រឹះស្ថានថែទាំ ជួសជុលយន្តហោះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕ គម្រោងអាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ ក្នុងខេត្តបាក់និញ មានការវិនិយោគសរុបប្រហែល ៧,៤៥ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះគឺជាអាកាសយានដ្ឋានថ្នាក់ ៤F (យោងតាមស្តង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ - ICAO); បំពេញតម្រូវការបម្រើអ្នកដំណើរប្រហែល ៣០ លាននាក់/ឆ្នាំ និងទំនិញ ១,៦ លានតោន/ឆ្នាំ ដល់ឆ្នាំ ២០៣០; និងអ្នកដំណើរប្រហែល ៥០ លាននាក់/ឆ្នាំ និងទំនិញ ២,៥ លានតោន/ឆ្នាំ ដល់ឆ្នាំ ២០៥០។
TAG
VOV/VOVworld/រដ្ឋសភា/អនុម័ត/អាកាសយានដ្ឋាន/ខេត្ត បាក់និញ/វៀតណាម/ផ្កាយ ៥
Related
More




