រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោដៅជាតិ ដំណាក់កាល ២០១៦-២០២០
12/11/2015 09:27
(VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១០ នាថ្ងៃទី១២ វិច្ឆិកា រដ្ឋសភាវៀតណាម បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោលដៅជាតិ ដំណាក់កាល ២០១៦-២០២០។

រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោលដៅជាតិ ដំណាក់កាល ២០១៦-២០២០ (VOV)_បន្តរបៀបវារះ សម័យប្រជុំលើកទី១០ នាថ្ងៃទី១២ វិច្ឆិកា រដ្ឋសភាវៀត ណាម បានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលការណ៍វិនិយោគគោលដៅជាតិ ដំណាក់កាល ២០១៦-២០២០។ វៀតណាមអនុវត្ត២កម្មវិធីគោលដៅជាតិ គឺ៖កម្ម វិធីគោលដៅជាតិអំពីការកសាងជនបទថ្មី និងកម្មវិធីគោលដៅជាតិ អំពីការកាត់ បន្ថយភាពក្រីក្រចីរភាព។ កម្មវិធីកសាងជនបទថ្មី ដាក់គោលដៅកសាងជនបទថ្មី មានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចសមស្រប ផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិកម្ម ជាមួយឧស្សាហកម្ម សេវាកម្ម ផ្សាភ្ជាប់ការអភិវឌ្ឍន៍ជនបទជាមួយទីក្រុង។ សង្គម ជនបទប្រកបដោយប្រជាធិបតេយ្យ សមភាព និរន្តរភាព ពោពេញទៅដោយអត្តស ញ្ញាណជនជាតិ បរិស្ថានអេគូឡូស៊ីត្រូវបានការពារ សន្តិសុខ សណ្ដាប់ធ្នាប់រត្រូវ បានរក្សារឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនទាំងខាងសម្ភារះនិងស្មារតីត្រូវបាន លើកកំពស់ច្រើន។ ដល់ឆ្នាំ ២០២០ ឃុំសម្រេចបានបទដ្ឋានជនបទថ្មីនឹងមានចំនួន៥០% គ្មានឃុំណាមួយសម្រេចបានតិចជាង៥បទដ្ឋាន។ ចំពោះកម្មវិធីគោល ដៅជាតិ កាត់បន្ថយភាពក្រីក្រចីរភាព គោលដៅដែលបានដាក់ចេញ គឺកាត់បន្ថយ ស្ថានភាពក្រីក្រឡើងវិញ រួមចំណែកបង្កើនកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាព សង្គម…លៗ៕
Related





