រដ្ឋសភាវៀតណាមចាប់ផ្តើមពិភាក្សាអំពីសេដ្ឋកិច្ចសង្គម
24/10/2013 06:22
(VOVworld)-អំពីសេដ្ឋកិច្ច បញ្ហាចំនួន៣ត្រូវបានសមា ជិក សមាជិកាលើកឡើងនោះគឺគោលដៅកំណើន ការរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនិងលទ្ធផលអនុវត្តន៌ ផែនការ៥ឆ្នាំ (2011-2015)។

ទិដ្ឋភាពនៃកិច្ចប្រជុំ (VOVworld)-អំពីសេដ្ឋកិច្ច បញ្ហាចំនួន៣ត្រូវបានសមាជិក សមាជិកាលើកឡើង នោះគឺគោលដៅកំណើន ការរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនិងលទ្ធផលអនុវត្តន៌ ផែនការ៥ឆ្នាំ (2011-2015)។ ចំពោះគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤ មតិមួយចំនួនចាត់ទុកថា កំណើនប្រមាណ ៥,៥%និង៥,៨%គឺសមស្រប។ លោក Tran Hoang Ngan សមាជិកសភាទីក្រុងហូជីមិញលើកមតិថា៖ "ដើម្បីដោះស្រាយគណន័យកំណើន នេះគឺត្រូវដោះស្រាយបានទុន។ ចំពោះវៀតណាមនេះជាបញ្ហាសំខាន់ជាក់ស្តែង គឺទុនវិនិយោគសរុប។ ដើម្បី ដោះស្រាយបានគឺទុនវិនិយោគសរុបត្រូវស្រូបយក ៣០% GDP។ ប្រការនេះ ត្រូវប្រមូលបានពីសមាសភាពជាច្រើន ក្នុងនោះមាន ទាំងមណ្ឌលអាជិវកម្ម ប្រជា ជននិងឯកជនគឺត្រូវប្រមូលផ្តុំបានចំនួន៥២០ ពាន់លានដុងស្រូបយក៤១%នាទុនសរុប"។ ចំពោះបណ្តាបញ្ហាសង្គម បណ្តាតំណាងបានផ្តល់មតិអំពីការអនុវត្ត ពិសោធន៌ការព្យាបាលជំងឺតាមសំណូមពរ ប្រឆំាងអំពើពុករលួយ តែងតាំង កម្មាភិបាលបង្កើនការឃ្លាំមើលបទដ្ឋានដោះស្រាយការងារធ្វើផងដែរ៕ សមាជិការសភាមណ្ឌល Quang Ninh លោកស្រី Do Thi Hoang បានលើកមតិថា៖ “ក្នុងដំណើរនៃរដ្ឋាភិបាល ខ្ញុំឃើញថា៖ គោលដៅឆ្ពោះទៅឆ្នាំ ២០១៥ គឺ ៥០% នៃ សេវ៉ាកម្មសុខាភិបាលអប់រំនិងសេវ៉ាកម្មផ្សេងៗទៀតត្រូវបានសង្គមភាវូប នីយកម្ម។ ប៉ុន្តែ គោលដៅពោលខាងលើមិនទាន់ទទួលបានទេ ជាពិសេសក្នុង តំបន់វាល ទំនាប។ បណ្ដាវិធានការមិនទាន់មានទេ ដោយហេតុនេះ អំរែកធ្ងន់ ប្រមូលទៅលើ ថវិការរដ្ឋ៕”
Related




