VOV WorldVOV World
រដ្ឋសភាវៀតណាមជួយឧបត្ថម្ភជាអង្ករជិត១បាន់តោនប្រជាជនកម្ពុជា
06/11/2013 11:00
(VOV)_នាព្រឹកថ្ងៃទី ៦​វិច្ឆិកា នៅរដ្ឋធានីភ្នំពេញ បានប្រព្រឹត្តទៅ​ពិធីទទួលអង្ករចំនួនជិតមួយពាន់តោន ជាអំណោយរបស់រដ្ឋសភាវៀត​ណាមដើម្បីជួយ​ប្រជាជនកម្ពុជាជំនះពុះពារលើកផលវិបាកដោយទឹក​ជំនន់ នាពេលកន្លងទៅ។
រដ្ឋសភាវៀតណាមជួយឧបត្ថម្ភជាអង្ករជិត១បាន់តោនប្រជាជនកម្ពុជា
រដ្ឋសភាវៀតណាមជួយឧបត្ថម្ភជាអង្ករជិត១បាន់តោនប្រជាជនកម្ពុជា(internet) (VOV)_នាព្រឹកថ្ងៃទី ៦​វិច្ឆិកា នៅរដ្ឋធានីភ្នំពេញ បានប្រព្រឹត្តទៅ​ពិធីទទួល អង្ករ ចំនួនជិតមួយពាន់តោន ជាអំណោយរបស់រដ្ឋសភាវៀត​ណាមដើម្បីជួយ​ប្រជាជនកម្ពុជាជំនះពុះពារលើកផលវិបាកដោយទឹក​ជំនន់ នាពេលកន្លងទៅ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា ​សម្ដេចហេងសំរិន បានអោយដឹងថា៖អំណោយនេះគឺជាសក្ខីភាពអោយ​ចំណងសាមគ្គីភាព​មិនអាចកាត់ថ្លៃបាន  ដែលបក្សរដ្ឋនិងប្រជាជន​វៀតណាមជានិច្ចកាលលៃទុកសំរាប់កម្ពុជា ក្នុងគ្រប់ កាលះទេសះ។ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនបានថ្លែងថា៖           “ ចំនួនអង្ករ​ត្រូវបានផ្តល់ជំនួយនេះអោយទាន់ពេល​វេលា ​និងចំនឹងឱកាស ដែលប្រជាជនកម្ពុជាយើងខ្ញុំកំពុងមានតម្រូវការ​ចាំបាច់​ជាច្រើន។ ការផ្តល់ជំនួយ នេះគឺមានតំលៃថ្លៃថ្នូរណាស់ ពីព្រោះរួម​ជាមួយ​នោះគឺមនោសញ្ចេតនាស្រឡាញ់  សាមគ្គីភាព មិត្តភាពរវាងប្រជាជន​នៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕”

More