![]() |
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមនៃស.ប.ប កូរ៉េ (KCNA) បានអះអាងថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និង ទីក្រុងព្យុងយ៉ាង ត្រូវបានបង្កើតឡើងដោយ ឈរលើមូលដ្ឋាននៃគោលការណ៍ «គោរពគ្នាទៅវិញទៅ អ្នកជិតខាងល្អ និងមានផល ប្រយោជន៍ទ្វេភាគី» ព្រមទាំងសង្កត់ធ្ងន់ថា ប្រពៃណីនេះនឹងបន្តស្នង យ៉ាងរឹងមាំ ឆ្ពោះទៅខាងមុខក្នុងសតវត្សថ្មី។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើងបាន សម្តែងក្តីសង្ឃឹមថាទំនាក់ទំនង"យុទ្ធសាស្រ្តនិងប្រពៃណី" រវាងរុស្ស៊ីនិងកូរ៉េខាង ជើងនឹងបន្តអភិវឌ្ឍន៍យ៉ាងមាំមួននិងមានលក្ខណៈស្ថាបនាស្របតាមតម្រូវការនៃយុគ្គសម័យថ្មីផងដែរ។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Putin បានលើក យ៉ាងច្បាស់ថាទំនាក់ទំនងទ្វេភាគីកំពុងបន្តអភិវឌ្ឍន៍ហើយ ទីក្រុងម៉ូស្គូនិងព្យុង យ៉ាងនឹង«ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទៅវិញទៅមក រួមទាំងមានកម្មវិធីត្រីភាគីជាមួយកូរ៉េខាងត្បូង»ផងដែរ៕







