រុស្ស៊ី អ៊ីរ៉ង់និងទួរគីសន្យាជំរុញបទឈប់បាញ់ក្នុងទូទាំងប្រទេសស៊ីរី
21/12/2016 07:23
(VOVworld) - នាថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្រ្តី ការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបសន្ទនា ជាមួយសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif និងសមភាគីទួរគីលោក Mevlut Cavusoglu ដើម្បីស្វែង រកវិធានការសំដៅធានាឲ្យបទឈប់បាញ់នៅប្រទេសស៊ីរី ក៏ដូចជាកំណត់ទិសដៅជាបន្តរបស់ប្រទេសទាំងបី ក្នុងការដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបីនៅសន្និសីទកាសែតនាថ្ងៃទី២០ ធ្នូ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបសន្ទនាជាមួយសមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif និង សមភាគីទួរគីលោក Mevlut Cavusoglu ដើម្បីស្វែងរកវិធានការសំដៅ ធានាឲ្យបទ ឈប់បាញ់នៅប្រទេសស៊ីរី ក៏ដូចជាកំណត់ទិសដៅជាបន្តរបស់ ប្រទេសទាំងបី ក្នុង ការដោះស្រាយវិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។ នេះជាជំនួបដំបូងរបស់អ្នកការ ទូតទាំងបីរូបដែលត្រូវបានរៀបចំឡើងតាមរូបភាពនេះ សំដៅស្វែងរកដំណោះ ស្រាយបញ្ចប់ស្ថានភាពគួរឲ្យឈឺចាប់ចំពោះប្រជាជន ស៊ីរីនៅទីក្រុង Aleppo ក៏ដូច ជាសង្គ្រោះសន្តិភាពនៅប្រទេសដែលត្រូវរងការបំផ្លិច បំផ្លាញដោយសង្គ្រាមក្នុង អំឡុង៥ឆ្នាំកន្លងមកនេះ។បញ្ចប់ជំនួបនេះ អ្នកការទូត ទាំងបីរូបឯកភាពថា វិធាន ការយោធាមិនមែនជាដំណោះស្រាយមានប្រសិទ្ធភាព ចំពោះសន្តិភាពនៅស៊ីរី នោះទេ។ភាគីទាំងបីសុទ្ធតែវាយតំលៃខ្ពស់ចំពោះដំណោះស្រាយខាងនយោបាយ ហើយអះអាងថា ភារកិច្ចទាំងអស់ដែលត្រូវបានដាក់ ចេញក្នុងការដោះស្រាយ វិបត្តិនៅស៊ីរីសុទ្ធតែសមស្របជាមួយនឹងសេចក្ដីសំរេច ចិត្តទាក់ទិននានារបស់ អ.ស.បស្ដីអំពីស្ថានភាពនៅប្រទេសនេះ៕
Related




