VOV WorldVOV World
រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE
24/01/2026 06:42
(VOVWORLD) - គណៈប្រតិភូមកពីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានាថ្ងៃទី ២៣ ខែមករា នៅទីក្រុង Abu Dhabi (UAE) ដើម្បីធ្វើកិច្ចពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូង ស្តីពីផែនការដែលប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានជំរុញ ដើម្បីបញ្ឈប់ជម្លោះរយៈពេលជិត ៤ឆ្នាំ។
រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE
រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE។ រូបថត៖ Hamad Al Kaabi/UAE Presidential Court/Handout via REUTERS យោងតាមសេចក្តីប្រកាសមួយពីក្រសួងការបរទេស UAE កិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជំរុញ ការសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នៅចំពោះមុខកិច្ចពិភាក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា បញ្ហា Donbass (ភាគខាងកើតអ៊ុយក្រែន) គឺជាចំណុចសំខាន់ ហើយភាគីទាំងបីនឹងពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សានៅ UAE។ ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នាថ្ងៃទី ២៣ ខែមករា បានឲ្យដឹងថា ការដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ Donbass គឺជាលក្ខខណ្ឌចាំបាច់៕
TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/សហរដ្ឋអាមេរិក/UAE