រុស្ស៊ីឯកភាពរួមជាមួយវៀតណាមធ្វើអាជីវកម្មលំហរចក្រវាលដើម្បីសន្តិភាព
09/04/2014 08:36
(VOVworld)-នាថ្ងៃទី៨មេសា គណៈកម្មាធិការរដ្ឋាភិ បាលរុស្ស៊ីទទួលបន្ទុក បណ្តា ពង្រាងច្បាប់ បាន អនុម័តលើសេចក្តីព្រាងស្តីអំពី

តាមដានការបាញ់បង្ហោះផ្កាយរណប VNREDSat-1នៅទីស្តីការ សាលាសភាបណ្ឌិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៨មេសា គណៈកម្មាធិការរដ្ឋាភិបាលរុស្ស៊ីទទួលបន្ទុកបណ្តា ពង្រាងច្បាប់ បានអនុម័តលើសេចក្តីព្រាងស្តីអំពី “អនុម័តកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលរុស្ស៊ីនិងរដ្ឋាភិបាលវៀតណាមអំពីកិច្ចសហប្រតិបត្តិការលើវិស័យ ស្រាវជ្រាវ និងប្រើប្រាស់លំហរអាកាសសម្រាប់គោលដៅសន្តិភាព”។ ឯកសារ នេះ ចងក្រង់ដោយក្រសួងការបរទេសរុស្ស៊ីនិងស្ថាប័នចក្រវាលរុស្ស៊ី (Roscosmos) សំដៅបង្កកម្លាំងចលករចំពោះទំនាក់ទំនងសហប្រតិបត្តិការនៃ ប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា ។ឯកសារនេះ គឺក៏សំដៅបង្កើតឡើងក្របខ័ណ្ឌច្បាប់ សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យស្រាវជ្រាវ និងប្រើប្រាស់លំហរអាកាស ចក្រវាលដើម្បីគោលដៅ សន្តិភាព។សេចក្តីព្រាងពោលខាងលើនឹងត្រូវបានយកមកចេញពិភាក្សា ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលរុស្ស៊ី៕
Related




