រុស្ស៊ីជាលើកដំបូងវាយប្រហារតាមជើងអាកាសនៅស៊ីរី
01/10/2015 07:49
(VOVworld) - នាថ្ងៃទី៣០ កញ្ញា យន្តហោះចម្បាំង របស់រុស្ស៊ីបានដំណើរការជា លើកដំបូងការវាយ ប្រហារតាមជើងអាកាសនៅស៊ីរី ដែលតម្រង់ទៅលើ ក្រុម ឧទ្ទាមស៊ីរីនៅ Homes Rifi និង Hamah ភាគ កណ្ដាលស៊ីរី។

ទិដ្ឋភាពយន្តហោះចម្បាំង Sukhoi របស់រុស្ស៊ីលើដែនអាកាសស៊ីរី (រូបថត៖AFP) (VOVworld) - នាថ្ងៃទី៣០ កញ្ញា យន្តហោះចម្បាំងរបស់រុស្ស៊ីបានដំណើរការជា លើកដំបូងការវាយប្រហារតាមជើងអាកាសនៅស៊ីរី ដែលតម្រង់ទៅលើក្រុមឧទ្ទាម ស៊ីរីនៅ Homes Rifi និង Hamah ភាគកណ្ដាលស៊ីរី។ប៉ុន្តែ ប្រភពសារព័ត៌មាននានា មិននិយាយដល់ទ្រង់ទ្រាយនៃការវាយប្រហារទាំងនេះក៏ដូចជាការ ស្លាប់និងរង របួសឡើយ។ ការវាយប្រហារពោលខាងលើត្រូវបានអនុវត្តប៉ុន្មានម៉ោងក្រោយពីក្រុមប្រឹក្សាសហ ព័ន្ធពោលគឺព្រឹទ្ធសភារុស្ស៊ីអនុម័តលើផែនការរបស់ប្រធានាធិបតីលោក Putin អំពី ការប្រើប្រាស់កម្លាំងយោធានៅស៊ីរី។លោក Putin បានអះអាងថា គឺ ត្រឹមតែគាំទ្រ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដោយកម្លាំងកងទ័ពជើង អាកាសប៉ុណ្ណោះ មិនមែនកម្លាំងកងទ័ពជើងគោកឡើយ ព្រមទាំងអះអាងថា ការ ធ្វើអន្តរគមរបស់ រុស្ស៊ីនៅស៊ីរីគឺគ្រាន់តែបណ្ដោះអាសន្ត៕
Related





