VOV WorldVOV World
រុស្ស៊ីនិងជប៉ុនបានឯកភាពចរចារស្ដីពីដែនដី
08/10/2013 08:48
(VOV)_ក្នុងជំនួបនៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-បាស៊ីហ្វី​ក (APEC ) នៅឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នាថ្ងៃទី ៧​តុលា ​បានឯកភាពអំពីការខំប្រឹងប្រែងជំរុញការចរចារស្ដីពីដែនដីរវាងប្រទេស​ទាំងពីរ។
រុស្ស៊ីនិងជប៉ុនបានឯកភាពចរចារស្ដីពីដែនដី
          (VOV)_ក្នុងជំនួបនៅខាងក្រៅសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-បាស៊ីហ្វី​ក (APEC ) នៅឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និងប្រធានាធិបតីរុស្ស៊ី Vladimir Putin នាថ្ងៃទី ៧​តុលា ​បានឯកភាពអំពីការ ខំប្រឹង ប្រែងជំរុញការចរចារស្ដីពីដែនដីរវាងប្រទេស​ទាំងពីរ។ តាមមន្ត្រីជប៉ុន ម្នាក់ថា÷​នាយករដ្ឋមន្ត្រីជប៉ុន Abe បានថ្លែងជា​មួយ​ថ្នាក់ដឹកនាំរុស្ស៊ីថា÷ លោក មាន គោលបំណងថា÷ រុស្ស៊ីនិងជប៉ុន​បង្កើនកម្រាស់រាល់ទំនាក់ទំនងជាមួយគ្នា។  លោក Abe ក៏បានអះអាង​ថា÷ កិច្ចប្រជុំថ្នាក់អ្នកជំនាញការរវាងភាគីទាំងពីរនឹង ត្រូវបានរៀបចំក្នុង​រយះពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe និងប្រធានាធិបតីរុស្ស៊ី Vladimir Putin           ប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា÷ រុស្ស៊ីមានគោលបំណង​ពិភាក្សា​យ៉ាងម៉ត់ចត់អំពីបញ្ហានេះនៅ​ក្នុងសន្និសីទ ២+២ ក្នុងខែវិច្ឆិកា​ខាងមុខនេះដែរ៕

More