រុស្ស៊ីនិងអង់គ្លេសឯកភាពស្វែងរកដំណោះស្រាយកាទូតសម្រាប់បញ្ហាអ៊ុយក្រែន
10/03/2014 11:11
(VOVworld)-តាមប្រភពព័ត៌មានពីខុទ្ទកាល័យនាយក រដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា នាថ្ងៃទី៩មិនា នាយករដ្ឋ មន្រ្តីអង់គ្លេស លោក David Cameron

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈAP ) (VOVworld)-តាមប្រភពព័ត៌មានពីខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេសឲ្យដឹងថា នាថ្ងៃទី៩មិនា នាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron បានមានជំនួប សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងនោះថ្នាក់ ដឹកនាំទាំងពីររូបបានសម្តែងក្តីសង្ឈឹម ស្វែងរកដំណោះស្រាយការទូត១សម្រាប់ វិបត្តិនៅអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីអង់គ្លេសក៏បានដាស់តឿនថ្នាក់ដឹកនាំរុស្ស៊ី “បន្ថូស្រាលភាពតានតឹង” នៅអ៊ុយក្រែន និងគាំទ្រការបង្កើត “ក្រុមជួបប្រាស្រ័យ” ១ដែលអាចនឹងជួយឲ្យមានការត្រៀមរៀបចំបណ្តាជំនួបសន្ទនាផ្ទាល់រវាងមូស្គូនិង Kiev។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin យល់ព្រមថា អ៊ុយក្រែន១ ស្ថិរភាពគឺស្ថិតក្នុងផលប្រយោជន៍រួមរបស់ទាំងរុស្ស៊ីនិងអ៊ឺរ៉ុប ព្រមទាំងឲ្យដឹងថា លោកនឹងពិភាក្សាអំពីរាល់សំណើរដែលទាក់ទិនដល់ក្រុមជួបប្រាស្រ័យ ជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Seigei Lavrov៕
Related




