រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ
27/03/2015 10:23
(VOVworld) – នាថ្ងៃទី ២៦ មិនា ថ្លែងមតិនៅកិច្ចប្រជុំនៃ ស្ថាប័នសន្តិសុខជាតិសហព័ន្ធរុស្ស៊ី (FSS) ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ រាល់ ឧបាយកោលគំរាមកំហែងតម្រង់ទៅលើរុស្ស៊ីនឹង ទទួលបរាជ័យនិងត្រូវតបតវិញ។

រុស្ស៊ីនឹងឆ្លើយតបតវិញបណ្ដាឧបាយកលគំរាមកំហែងសន្តិសុខជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ២៦ មិនា ថ្លែងមតិនៅកិច្ចប្រជុំនៃស្ថាប័នសន្តិសុខជាតិ សហព័ន្ធរុស្ស៊ី (FSS) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ រាល់ ឧបាយកោលគំរាមកំហែងតម្រង់ទៅលើរុស្ស៊ីនឹងទទួលបរាជ័យនិងត្រូវ តបតវិញ។ ប្រធានាធិបតី Putin បានឲ្យដឹងថែមទៀតថា៖ ស្ថាប័នចារកម្មរុស្ស៊ី បានរកឃើញឧបាយ កលប្រឆាំងរុស្ស៊ីក្នុងយុទ្ធនាការចលនាសម្លេងគាំទ្រក្នុង ការបោះឆ្នោតនាឆ្នាំ ២០១៦ និងឆ្នាំ ២០១៨ ខាងមុខ ព្រមទាំង ប្រកាសនឹង ទប់ស្កាត់រាល់សកម្មភាពនេះ។ លោក Putin បានអះអាងថា៖ រដ្ឋាភិបាល រុស្ស៊ីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងក៏ដូចជាជានិច្ចកាល ផ្ទៀងស្តាប់ការរិះគន់និងមតិស្តីអំពីសកម្មភាពរបស់រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់។ តាមលោក Putin ថា៖ ទំនាក់ទំនងសន្ទនានិងសហប្រតិបត្តិ ការដូច្នេះជានិច្ចកាល នាំមកផលប្រយោជន៍និងចាំបាច់សំរាប់ប្រទេសណាមួយ ក្នុងនោះ មានរុស្ស៊ី ផង។ លោក Putin ក៏បានចោទប្រកាន់ស្ថាប័នចារកម្មលោកខាងលិចដែលបាន ឆ្លៀតយកបណ្ដាអង្គការក្រៅរដ្ឋាភិបាលនិងបណ្ដាសម្ព័ន្ធនយោបាយនៅរុស្ស៊ី ដោយគោលដៅអាក្រក់៕
Related





