រុស្ស៊ីបន្តដាស់តឿនប្រទេសនានាជួយឧបត្ថម្ភបញ្ចប់អំពើហឹង្សារនៅអ៊ុយក្រែន
31/05/2014 09:01
(VOV)_បន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនានា សំរាប់វិបត្តិនៅអ៊ុយក្រែន នាថ្ងៃទី ៣០ ឧសភា ថ្នាក់ដឹកនាំនៃប្រទេសទាក់ទិននានា បានមានជំនួបពិភាក្សាអំពីសភាពការនៅប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (doisongphapluat.com) (VOV)_បន្តការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនានា សំរាប់វិបត្តិនៅអ៊ុយ ក្រែន នាថ្ងៃទី ៣០ ឧសភា ថ្នាក់ដឹកនាំនៃប្រទេសទាក់ទិននានា បានមានជំនួបពិ ភាក្សាអំពីសភាពការនៅប្រទេសអ៊ុយក្រែន។ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគី បារាំង លោក Francois Hollande ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ រដ្ឋាភិបាលជាបណ្ដុះអាសន្នរបស់អ៊ុយក្រែន ត្រូវបញ្ចប់អំពើហឹង្សារ បង្ហូរឈាមភ្លាមមួយរំពេច និងដាក់អោយដំណើការចរចារ ជាមួយបណ្ដាដំណាង នៅភាគខាងកើត -និងខាងត្បូងរបស់ប្រទេសនេះ។ នាពេលនោះ ក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវអោយវ៉ាស៊ីនតោន ដាស់តឿនរដ្ឋអំណាចជា បណ្ដោះអាសន្ត Kiev បញ្ចប់អំពើអន្តរាគមន៍យោធា នៅភាគខាងកើត -និងខាង ត្បូងអ៊ុយក្រែន និងដាក់អោយដំណើការចរចារជាមួយតំបន់នេះ សំដៅបង្កើតជំនួប សន្ទនាក្នុងទូទាំងប្រទេស ដោយឈរលើផលប្រយោជន៍របស់ភាគីនានា៕
Related




