រុស្ស៊ីរិះគន់លោកខាងលិចនិងបណ្តាប្រទេសអារ៉ាប់ក្នុងបញ្ហាស៊ីរី។
29/07/2012 07:50
ថ្ងៃទី២៨កក្កដា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovបាន នាំចេញកាrព្រមានថា ការជួយឧបត្ថម្ភអន្តជាតិឲ្យកំលាំង ប្រឆាំងនៅស៊ីរីនឹងធ្វើឲ្យអំពើហឹង្សាកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។

Image: Internet VOV-ថ្ងៃទី២៨កក្កដា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovបាននាំចេញការ ព្រមានថា ការជួយឧបត្ថម្ភអន្តជាតិឲ្យកំលាំងប្រឆាំងនៅស៊ីរីនឹងធ្វើឲ្យអំពើ ហឹង្សាកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ សមភាគីជប៉ុន Koichiro Gemba នៅទីក្រុងSochi-រុស្ស៊ីរដ្ឋមន្រ្តីការបរទេស Sergei Lavrov បានអោយដឹងថាលោកខាងលិចនិងបណ្តាប្រទេសអារ៉ាប់ គប្បីមានការខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការជះឥទ្ឋិពលទៅលើកំលាំង ប្រឆាំងនៅស៊ីរីសំដៅបញ្ឈប់ជំលោះនៅប្រទេសនេះ។ឯ រដ្ឋមន្រ្តីការបរទេស ជប៉ុន Koichiro Gemba បានពិនិត្យថា រុស្ស៊ីជាប្រទេស១មានឥទ្ឋិពលដ៍ធំធេង និងមានសំលេងក្នុងសហគមន៍អន្តជាតិ។លោកបានសំដែងនូវក្តីសង្ឃឹមទៅ លើគោលជំហរមានចរិតលក្ខណះស្ថាបនារបស់សរុស្ស៊ីក្នុងការដោះស្រាយ វិបត្តិនៅស៊ីរី៕
Related





