VOV WorldVOV World
រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា”៖ក្រុមហ៊ុន Mossack Fonseca ប្រកាសនឹងមានសកម្មភាពគត្តិយុត្តិចំពោះ ICIJ
11/05/2016 11:40
(VOVworld) - នាថ្ងៃទី១០ ឧសភា ក្រុមហ៊ុនច្បាប់ Mossack Fonseca ប្រកាសថា នឹងមានសកម្មភាព គត្តិយុត្តិចំពោះសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរ ជាតិ​(ICIJ) ក្រោយពីសមាគមនេះបង្ហោះឯកសារស្ដី អំពីក្រុមហ៊ុននានាដែលមានឈ្មោះក្នុងរឿងអាស្រូវដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះ។
រឿងក្ដីបែកធ្លាយ “ឯកសារប៉ាណាម៉ា”៖ក្រុមហ៊ុន Mossack Fonseca ប្រកាសនឹងមានសកម្មភាពគត្តិយុត្តិចំពោះ ICIJ
នៅខាងក្រៅទីស្ដីការក្រុមហ៊ុន Mossack Fonseca នៅប៉ាណាម៉ានាថ្ងៃទី៩ ឧសភា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១០ ឧសភា ក្រុមហ៊ុនច្បាប់ Mossack Fonseca ប្រកាសថា នឹង មានសកម្មភាពគត្តិយុត្តិចំពោះសមាគមអ្នកកាសែតស៊ើបអង្កេតអន្តរជាតិ​(ICIJ) ក្រោយពីសមាគមនេះបង្ហោះឯកសារស្ដីអំពីក្រុមហ៊ុននានាដែលមាន ឈ្មោះក្នុងរឿង អាស្រូវដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនេះ។Mossack Fonseca បានឲ្យដឹងថា ធ្លាប់ សំណូមពរឲ្យ ICIJ បញ្ឈប់ការបង្ហាញព័ត៌មានដែលក្រុមហ៊ុន នេះចាត់ទុកថា វាត្រូវ លួចក្នុងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណែត។សេចក្ដី ប្រកាសរបស់ Mossack Fonseca ជាមជ្ឈមណ្ឌលនៃរឿងក្ដីបែកធ្លាយឯកសរ ប៉ាណាម៉ានេះ ត្រូវបាននាំចេញ មួយថ្ងៃក្រោយពី ICIJ បង្ហោះលើអ៊ីនធឺណែតនូវ ចំណែកមួយនៃឯកសារសម្ងាត់ក្នុង រឿងអាស្រូវពោលខាងលើ រួមមានព័ត៌មាន ទាក់ទិនដល់អង្គភាពជាង២សែននៅ ឯបរទេសដែលត្រូវបានបង្កើតឡើងនិងចាត់ ចែងដោយក្រុមនេះ៕

More