សាធារណមតិអន្តរជាតិស្តីពីលទ្ធផលនៃការបោះប្រជាមតិនៅក្រិក
06/07/2015 11:03
(VOVworld)-អាល្លឺម៉ង់និងបារាំងជាប្រទេសពីរមាន ខឿនសេដ្ឋកិច្ចធំបំផុតក្នុង តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានរួមគ្នាអំពាវនាវរៀបចំកិច្ចប្រជុំកំពូល

(VOVworld)-អាល្លឺម៉ង់និងបារាំងជាប្រទេសពីរមានខឿនសេដ្ឋកិច្ចធំបំផុតក្នុង តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានរួមគ្នាអំពាវនាវរៀបចំកិច្ចប្រជុំកំពូលនាថ្ងៃ ទី៧កក្កដា សំដៅពិភាគ្សាអំពីការបោះប្រជាមតិដែលទើបនឹងប្រព្រឹត្តទៅ នៅក្រិកដោយលទ្ធផលមិនដូចជាការរំពឹងទុកឡើយ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Francois Hollande បានមានជំនួបសន្ទនាតាមទូរស័ព្ទ ស្តីពីបញ្ហាក្រិក ក្នុងនោះបានយល់ព្រម ចំពោះលទ្ធផលនៃការបោះប្រជាមតិ ព្រមទាំងពិភាគ្សាអំពីវិបត្តិបំណុលរបស់ ក្រិកផងដែរ។ រដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានសង្កត់ធ្ងន់ថា ត្រូវ ចាប់ផ្តើមឡើងវិញរាល់ការខំប្រឹងប្រែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀង១ ជាមួយក្រិក។ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី Alexei Likhachev បានបញ្ជាក់ថា ក្រិកកំពុងខិតមកជិតនឹងក្លោងទ្វាចាកចេញពីតំបន់ Eurozone ផងដែរ៕
Related
More




