VOV WorldVOV World
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េនិងកូរ៉េខាងត្បូងផ្លាស់ប្តូបញ្ជីឈ្មោះជួបជុំគ្រួសារ
13/09/2013 11:39
សមាគមកាកបាទក្រហមកូរ៉េទាំងពីរ បានផ្លាស់ ប្តូបញ្ជីរឈ្មោះបណ្តា គ្រួសារដែលបែកបាកគ្នា
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េនិងកូរ៉េខាងត្បូងផ្លាស់ប្តូបញ្ជីឈ្មោះជួបជុំគ្រួសារ
ជួបជុំគ្រួសារជាគោលបំណងរបស់ប្រជាជនកូរ៉េទាំងពីរ (រូបថតៈ giaothongvantai.vn) (VOVworld)-នាថ្ងៃទី១៣កញ្ញា សមាគមកាកបាទក្រហមកូរ៉េទាំងពីរ បានផ្លាស់ប្តូបញ្ជីរ ឈ្មោះបណ្តាគ្រួសារដែលបែកបាកគ្នានិងចូលរួមការជួបជុំគ្រួសារនាពេលខាង មុខ។ នេះជាការជួបជុំគ្រួសារជាលើកដំបូងរវាងកូរ៉េទាំងពីរ​ តាំងពីពេលប្រធានា ធិបតីកូរ៉េ ខាងត្បូង Pack Geun-Hye ឡើងកាន់អំណាច។ ការជួបជុំគ្រួសារនេះ គ្រោងនឹងប្រព្រឹត្ត ទៅ ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០កញ្ញានៅមណ្ឌលទេសចរណ៌ Kumgang។ តាមព័ត៌មាន ពីសមាគមកាកបាទក្រហមកូរ៉េខាងត្បូង (KNRC)ឲ្យ ដឹងថា ដល់សព្វថ្ងៃ​កូរ៉េខាងត្បូង កំពុងពិនិត្យបញ្ជីឈ្មោះចំនួន១៤៩នាក់ក្នុងចំ ណោម២០០ នាក់ដែលភាគីព្យុយំាង ផ្ញើមកនាថ្ងៃទី២៩សីហាកន្លងទៅ៕

More