សារាចរណ៍អំពីការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
06/01/2014 08:32
(VOVworld) – នាថ្ងៃទី ៣ មករា តាងនាមគណៈកម្មាធិការ លេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម សមាជិកការិយា ល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈកម្មាធិការលេខា លោក Le Hong Anh បានចេញសារាចរណ៍អំពីការលាត ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៤។

សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈកម្មាធិការលេខា លោក Le Hong Anh (Image: nguyentandung.org) (VOVworld) – នាថ្ងៃទី ៣ មករា តាងនាមគណៈកម្មាធិការលេខាមជ្ឈឹមបក្សកម្មុយនិស្ត វៀតណាម សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈកម្មាធិការលេខា លោក Le Hong Anh បានចេញសារាចរណ៍អំពីការលាត ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៤។ ការអនុវត្តរដ្ឋធម្មនុញ្ញគឺជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចនៃ ប្រព័ន្ធនយោបាយទាំងមូលរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំង មូល។ គណៈកម្មាធិការលខាបានស្នើឲ្យគណៈកម្មធិការបក្សនៅរដ្ឋសភាគណៈ កម្មាធិការកម្មាភិបាលបក្សនៃរដ្ឋាភិបាលនិងក្រសួងផ្នែកនានារៀបចំការជ្រួតជ្រាប និងបញ្ជាណែនាំបណ្ដាស្ថាប័ននិងអង្គការ នយោបាយ-សង្គមអនុវត្តយ៉ាងម៉ត់ចត់ បណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាមនិងផែនការរៀបចំការលាតត្រដាងរដ្ឋធម្មនុញ្ញនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ផងដែរ៕
Related




