សារព័ត៍មានអូស្ត្រាលីជូនព័ត៍មានជាច្រើនអំពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung
19/03/2015 10:34
(VOV)_ក្រោយពីពេលដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨មិនា ប្រកបដោយជោគជ័យ កាសែតជាច្រើនរបស់អូស្ត្រាលី ដូចជា៖ The Australia , SkyNews …លៗ បានជូនដំណឹងជាច្រើនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan Dung (VOV)_ក្រោយពីពេលដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨មិនា ប្រកបដោយជោគជ័យ កាសែតជាច្រើនរបស់អូស្ត្រាលី ដូចជា៖ The Australia , SkyNews …លៗ បានជូនដំណឹងជាច្រើនអំពីលទ្ធផលនៃដំណើរទស្សន កិច្ចលើកនេះ។ កាសែត News បានជូនដំណឹងថា៖អូស្ត្រាលីនិងវៀតណាមបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យជាច្រើន ពីសន្តិសុខ ទៅដល់បំរ៉ែបំរូលអា កាសធាតុ។ ក៏តាមកាសែតនេះថា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott បានវាយតំលៃខ្ពស់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនទំនាក់ទំនង ដៃគូលើគ្រប់វិស័យ ហើយចាត់ទុកនេះគឺជាដំណាក់កាលប្រវត្តិសាស្ត្រក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ អំពីវិស័យពាណិជ្ជកម្ម កាសែត the Australia បានដក់ ស្រង់ពាក្យសំដីរបស់សាស្ត្រាចារ្យ Carl Thayer បានអោយដឹងថា៖ ទំនាក់ទំនងទ្វេ ភាគីអូស្ត្រាលីនិងវៀតណាម កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បើប្រៀបនឹងទំនាក់ទំនង រវាងអូស្ត្រាលីនិងថៃ។ ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ កាសែត Skynews និង The Australian និងកាសែតផ្សេងៗទៀត របស់អូស្ត្រាលី ក៏បានជូនដំណឹងថា៖ កងទ័ពវៀតណាម នឹងចូលរួមការហ្វឹកហាត និងធ្វើសមយុទ្ធរួមជា មយកងកម្លាំងការពារជាតិអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony bbott បានអោយដឹងថា៖ អូស្ត្រាលីនិងវៀតណាមមានការយកចិត្តទុកដាក់យ៉ាង ខ្លាំអក្លាដូចគ្នា ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ថ្នាក់ដឹកនាំទាំងពីររូបនេះ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងចំណាន នៃប្រទេសទាំងពីរ ហើយឯកភាពអំពីការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់សមុទ្រខាង កើតទៀតផង៕
Related





