VOV WorldVOV World
សារព័ត៌មានជប៉ុនបានជូនដំណឹងស៊ីជម្រៅអំពីដំណើរបំពេញទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong
16/09/2015 08:19
Vovworld-សារព័ត៌មានជប៉ុននាថ្ងៃទី១៥កញ្ញាបានចុះផ្សាយ ព័ត៌មាន​ស្ដីពី​ដំណើរបំពេញទស្សនកិច្ចនៅប្រទេស
សារព័ត៌មានជប៉ុនបានជូនដំណឹងស៊ីជម្រៅអំពីដំណើរបំពេញទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong
សារព័ត៌មានជប៉ុនបានជូនដំណឹងស៊ីជម្រៅអំពីដំណើរបំពេញទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong         Vovworld-សារព័ត៌មានជប៉ុននាថ្ងៃទី១៥កញ្ញាបានចុះផ្សាយព័ត៌មាន​ស្ដីពី​ដំណើរ បំពេញទស្សនកិច្ចនៅប្រទេសនេះរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨កញ្ញា។ បណ្ដា​អត្ថបទ​​សសេរដែលចុះ ផ្សាយលើវ៉ែបសាយនាថ្ងៃទី១៥កញ្ញានៃកាសែតប្រចាំថ្ងៃ Yomiuri ទីភ្នាក់ងារសារ ព័ត៌មាន Kyodo កាសែតប្រចាំថ្ងៃ Japan Times​សុទ្ធតែ​បានលើកត្រដែតទំនាក់ទំនង មិត្តភាពរវាងវៀតណាមនិងជប៉ុនក៏ដូចជាការជួយ​ឧបត្ថម្ភរបស់ជប៉ុនសំរាប់វៀតណាម នាពេលកន្លងទៅ។ កាសែតធំៗរបស់ជប៉ុន​បាន​សង្កត់ធ្ងន់អំពីការដែលថ្នាក់ដឹកនាំ ទាំងពីររូបសន្យាបង្កើនកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ចនិងសន្តិសុខ ក្នុងនោះគួរឲ្យយក ចិត្តទុកដាក់ការបំពេញបន្ថែមឲ្យវៀត​ណាមខ្ទង់កម្ចីប្រមាណ៨៣៥លានដុល្លារអាមេរិក សំដៅជួយឧបត្ថម្ភវៀតណាម​អភិវឌ្ឍន៍គំរោងការន៍ហេដ្ឋានរចនាសម្ព័ន្ធ។ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្ត​ខំប្រឹងប្រែងដើម្បីសំរេចការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP)៕

More