VOV WorldVOV World
សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
01/05/2015 09:10
Vovworld-នាថ្ងៃទី៣០មេសា​បណ្ដាទីភ្នាក់ងារសារព័ត៌មាន ធំៗលើប្រទេស​ជា​​ច្រើន​លើពិភពលោកបានចុះផ្សាយអត្ថបទ
សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (VOV)         Vovworld-នាថ្ងៃទី៣០មេសា​បណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗលើប្រទេស ​ជា​​ច្រើន​លើពិភពលោកបានចុះផ្សាយអត្ថបទសសេរស្ដីពីពិធីរំលឹកខួបលើកទី​ ៤០​នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិវៀតណាម។         បណ្ដាកាសែតធំៗរបស់ឡាវក្នុងប៉ុន្មានថ្ងៃកន្លងមកបានចុះផ្សាយអត្ថបទ​ សសេរស្ដីពីអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះទី៣០មេសា សមិទ្ធិអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមរបស់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែក។​ តាម កាសែតធំៗរបស់ឡាវថា ជ័យជំនះទី៣០មេសាគឺជាជ័យជំនះនៃ​ចំណងសាមគ្គីភាព តស៊ូរបស់ប្រជាជននៃប្រទេសទាំង៣វៀតណាម-ឡាវនិង​កម្ពុជាជាភាតរៈ។         នាថ្ងៃទី៣០មេសា​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានដក​ស្រង់​ សន្ទរកថារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅពិធី​មីទ្ទីង​នៅ ទីក្រុងហូជីមិញដែលអះអាងថា ទិវាទី៣០មេសាឆ្នាំ១៩៧៥បាន​គូស​សម្គាល់ជំពុក ថ្មីក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិដ៏ភ្លឺស្វាងរបស់វៀតណាម។         អត្ថបទសសេរដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក​ បាន​អះអាងថា ក្រុមរថតង់ឈានទៅទីក្រុង Sai Gon បុកដួលខ្លោងទ្វា​នៃ​វិមាន ​ឯករាជ្យ​ជា​ជ័យជំនះដ៏មហិមារចំពោះកំលាំងបដិវត្តន៍ដែលបានដំណើរ​ការ​តស៊ូក្នុង ​អំឡុងជាង១ទស្សវត្សប្រឆាំងនឹងចក្រពត្តិអាមេរិក។ អត្ថបទ​សសេរ​បានដកស្រង់​ ពាក្យ​របស់ទាហានអាមេរិកម្នាក់ដែលបានចូលរួមពិធីមីទ្ទីងសម្ដែងការអៀនខ្មាស់ ដោយអ្វីៗដែលទាហានអាមេរិកបានបណ្ដាលឡើងនៅវៀត​ណាម។ អត្ថបទសសេរ ដែល​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP របស់​បារាំងបានសង្កត់ធ្ងន់ទៅ​លើ រាល់​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរដែលទាហានអាមេរិកដែល​បណ្ដាលឡើងសំរាប់ប្រជាជនវៀត ណាម​ក្នុងនោះមានករណីត្រូវជាតិគីមីពុល​ព័ណ៌លឿងទុំ Dioxin។ អត្ថបទសសេរបាន ​ដកស្រង់​ពាក្យរបស់ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius ថា​ ប្រជាជនអាមេរិកចាំនិង​គោរព​អតីតកាលប៉ុន្តែឆ្ពោះទៅអនាគតនិងកសាងអនាគត​ ដោយផ្អែកលើ​អតីតកាលនេះ។ ​លោកបានអះអាងថា​ទំនាក់ទំនងរវាងអាមេរិកនិង​ វៀត​ណាម​​កាន់​តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ៕