VOV WorldVOV World
សារព័ត៌មានរួមចំណែកសំខាន់ទៅក្នុងសមិទ្ធិផលរួមនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច
27/02/2018 10:14
(VOVWORLD) -នាព្រឹកថ្ងៃទី២៧ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានរួមសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែត វៀតណាម រៀបចំពិធីជួបសំណេះសំណាលសារព័ត៌មានដើមនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។
សារព័ត៌មានរួមចំណែកសំខាន់ទៅក្នុងសមិទ្ធិផលរួមនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច
 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam បានធ្វើការវាយតម្លៃថា ឆ្នាំកន្លងទៅ សារព័ត៌មានបានរួមចំណែកសំខាន់ទៅក្នុងសមិទ្ធិ ផលរួមនៃការអភិវឌ្ឍសេដ្ឋ កិច្ច សង្គមកិច្ច ធានាសុខុមាលភាពសង្គម ការពារជាតិសន្តិសុខនិងលើកកម្ពស់ឋានៈ របស់វៀតណាមលើឆាកអន្តរជាតិ។ លោកអញ្ជើញផ្តល់អនុសាសន៍បន្តថា៖         “មានអ្នកកាសែតជាច្រើន តាំងអ្នកស្ថិតក្នុងក្របខ័ណ្ឌរដ្ឋនិងសហ ការីទាំងអស់ ដោយបញ្ហា ញើស ទឹកភ្នែក សម្បីតែសាច់ឈាមទៀត ដើម្បីខិតខំបំពេញការងារឲ្យបានកាន់ តែល្អប្រសើរជាង។ ការរៀបចំផែនការសារព័ត៌មានក៏ដូចគ្នាដែរ អ្វីៗល្អគឺត្រូវលើក តំកើង។ ស្មារតីរៀបចំនិងកែ លំអឲ្យត្រឹមត្រូវតាមគោលដៅនិងតាមផែនការសារព័ត៌ មានគឺដើម្បីការអភិវឌ្ឍ”៕

More