សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
24/07/2015 10:42
Vovworld-ក្នុងរយៈពេល២ថ្ងៃកន្លងមក សារព័ត៌មានថៃ បានបញ្ជូនព័ត៌មានអត្ថបទជាច្រើនស្ដីពីដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung

សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម (VOV) Vovworld-ក្នុងរយៈពេល២ថ្ងៃកន្លងមក សារព័ត៌មានថៃបានបញ្ជូនព័ត៌មាន អត្ថបទជាច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅថៃនិងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣រវាងប្រទេស ទាំងពីរនាថ្ងៃទី២៣កក្កដា។ កាសែតធំៗទីភ្នាក់ងារសារព័ត៌មានជាតិនិងកាណាល់ ទូរទស្សន៍នានារបស់ថៃបានចុះផ្សាយលំអិតព័ត៌មានរូបភាពស្ដីពីសកម្មភាពនិង លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈ ប្រតិភូវៀតណាម។ គួរឲ្យយកចិត្តទុកដាក់គឺ សាធារណៈមតិសារព័ត៌មានថៃបាន វាយតំលៃដំណើរទស្សនកិច្ចនៅថៃរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួល បានជោគជ័យល្អប្រសើរ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពខ្ពស់ អំពីការជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតនិងបើកទូលាយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទ្វេភាគីលើវិស័យជាច្រើននៅគ្រប់កំរិត៕
Related




