VOV WorldVOV World
សាសនិករួមចំណែកធំធេងក្នុងកិច្ចការប្រឆាំងការឈ្លានពាននិងកសាងប្រទេសជាតិ
19/12/2016 10:18
(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៥៥រូប មកពីបណ្តាអង្គការសាទូទាំងប្រទេស។
សាសនិករួមចំណែកធំធេងក្នុងកិច្ចការប្រឆាំងការឈ្លានពាននិងកសាងប្រទេសជាតិ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាល់ជាមួយតំណាងចូលរួមក្នុងសន្និសិទ (VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៥៥រូប  មកពីបណ្តាអង្គការសាទូទាំងប្រទេស។ ចូលរួមក្នុងសន្និសីទនេះមានវត្តមានឧប នាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក​ Truong Hoa Binh និងលេខាគណៈកម្មាធិការបក្ស  ទីក្រុងហូជីមិញ លោក​ Dinh La Thang។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់នូវគោលនយោបាយមុនក៏ដូចជា ក្រោយរបស់បក្សនិងរដ្ឋវៀតណាមអំពីសេរីភាពសាសនាព្រមទាំងបង្កលក្ខណៈងាយ  ស្រួលដើម្បីសាសនាទាំងអស់អាចរួមរសសន្តិភាពក្នុងសហគមន៍ជនជាតិវៀតណាម  រួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ នាយក  រដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖         “អង្គការសាសនានានានិងអ្នកមុខអ្នកការជានិច្ចកាលសកម្មជួយជ្រោមជ្រែង ​រាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ និងចលនាសាសនិកនិងប្រជាជនប្រតិបត្តិ​ ត្រឹមត្រូវតាមគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ទន្ទឹមជាមួយគ្នានោះ អនុវត្តល្អរាល់សកម្មភាពមនុស្សធម៌ រួមចំណែកជាក់ស្តែងក្នុងការកាត់បន្ថយភាពក្រី ក្រ បង្ការប្រឆាំងអំពើអាក្រក់ក្នុងសង្គម រួមចំណែកធានាសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់សង្គមនៅតំបន់មានសាសនិករស់នៅផងដែរ”៕

More