VOV WorldVOV World
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
13/01/2016 07:14
(VOVworld) – នាថ្ងៃទី ១២ មករា សភាជាន់ទាបអាមេរិក បានអនុម័តលើសេចក្តី​ព្រាងច្បាប់ពង្រឹងបទដាក់ទណ្ឌកម្ម សំដៅពង្រីកបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចចំពោះសាធារ ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែលទាក់ទិនដល់ កម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ។
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: VNA) (VOVworld) – នាថ្ងៃទី ១២ មករា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តី ​ព្រាងច្បាប់ពង្រឹងបទដាក់ទណ្ឌកម្មសំដៅពង្រីកបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែលទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែរនៃប្រទេសនេះ។ កាយវិការពោលខាងលើបានប្រព្រឹត្តទៅ ប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុងយ៉ាងប្រកាសដំណើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនឬត្រូវបាន ហៅថា៖ គ្រាប់បែក H។ មុននោះ អាមេរិកបានប្រកាសនឹងមានប្រតិកម្ម យ៉ាង ខ្លាំងចំពោះរាល់ទង្វើបង្ករឿងហេតុពីប្រទេសកូរ៉េខាងជើង បន្ទាប់នោះ ក្រុម ប្រឹក្សារសន្តិសុខ អ.ស.ប. ក៏បាននាំចេញសេចក្តីប្រកាសដូចគ្នានេះ។ តាមការ ជូន ដំណឹងថា៖ សេចក្តីព្រាងច្បាប់ពោលខាងលើត្រូវបានផ្តើមឡើងនាដើមឆ្នាំ ២០១៥ ប៉ុន្តែ វាមិនត្រូវបានអនុម័តទេដល់ពេលដែលព្យុងយ៉ាងបានប្រកាស ដំណើការ សាកល្បងគ្រាប់បែក H ប្រកបដោយជោគជ័យ នាថ្ងៃទី ៦ មករា កន្លងទៅ។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រនៃ សមាជិកសភានៃ​ គណៈបក្សសាធារណៈរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យ៕​

More