(VOVworld)-វៀតណាមនិងនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍រួម ស្តីអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក
John Key ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧វិច្ឆិកា។ សេចក្តីថ្លែងការណ៍រួមនេះ​បាន
ចែងថា ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រី John
Key មានជំនួបពិភាគ្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan
Dung ជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong ប្រធានរដ្ឋលោក Truong Tan Sang និងប្រធានរដ្ឋសភា លោក Nguyen
Sinh Hung។

អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ទទួលជួប
ជាមួយលោកJohn Key(រូបថតៈ TTXVN)

នៅជំនួបពិភាគ្សារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរបានសន្យា គាំទ្រ
និងលើកទឹកចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែងរកឱកាស សហប្រតិបត្តិ
ការថ្មីក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហារ សមុទ្រប៉ាស៊ីហ្វិក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអូស្ត្រាលី-នូវែលហ្សេឡង់-អាស៊ាន(AANZFTA) សំដៅ
រក្សាកំណើនពាណិជ្ជកម្ម។ នូវែលហ្សេឡង់ក៏បានសន្យាគាំទ្រវៀតណាមរៀបចំ
ប្រកបដោយជោគជ័យ សន្និសីទ APEC នាឆ្នាំ២០១៧ខាងមុខនេះដែរ។

ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវរាល់កិច្ចសន្យាចំពោះបណ្តាវេ ទិការ
តំបន់ ដោយទទួលស្គាល់ថា វេទិកាតំបន់ទាំងអស់គឺមានសារៈសំខាន់ ក្នុងការ
ជម្រុញនិងរក្សាភាពសម្បូរុងរឿងរួមក៏ដូចជាដោះស្រាយរាល់ការ សាកល្បងក្នុង
តំបន់។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ធានាសន្តិសុខសង្គម សុវត្ថិភាពនិង សេរីភាពនាវាចរណ៍
នៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ រួមមាន​សន្ធិ សញ្ញាអ.ស.ប ស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអំពាវនាវឲ្យភាគីនានា
អត់ធ្មត់ និងគ្មានសកម្មភាពបង្ករភាពតានតឹងក្នុង តំបន់។ ភាគីនានាគប្បីអនុវត្តន៍
ល្អប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា
នានៅសមុទ្រខាងកើត(DOC)និងព្រមព្រៀងគ្នា សម្រេចយ៉ាងឆាប់ៗក្រមប្រតិបត្
តិតំបន់នៅសមុទ្រ​ខាងកើត (COC)។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពអនុម័តរាល់ការផ្តួចផ្តើមគំនិត បន្តការ
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងជម្រុញរាល់គោលគំនិតសំ​ដៅបង្កើនការ
ផ្សាភ្ជាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម-នូវែលហ្សេឡង់ ផងដែរ៕