VOV WorldVOV World
សហភាពអឺរ៉ុបស្វែងយល់ឱកាសសហប្រតិបតិ្តការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long
01/10/2016 08:54
(VOVworld) - នាថ្ងៃទី៣០ កញ្ញា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្រុមការងារសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រី Delphine Malard ទីប្រឹក្សា ទីមួយ​បានមកជួបធ្វើការជាមួយគណៈកម្មការទទួល បន្ទុកតំបន់ Nam Bo ខាងលិច។
សហភាពអឺរ៉ុបស្វែងយល់ឱកាសសហប្រតិបតិ្តការវិនិយោគនៅតំបន់ដីសណ្ដទន្លេ Cuu Long
ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងារ EU ជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo (រូបថត៖Ham Luong/SGGP) (VOVworld) - នាថ្ងៃទី៣០ កញ្ញា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម ក្រុមការងារសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រី Delphine Malard ទីប្រឹក្សា ទីមួយ​បានមកជួបធ្វើការជាមួយគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាង លិច។នៅទីនេះ លោកស្រី Delphine Malard បានឲ្យដឹងថា ដំណើរទស្សនកិច្ចការ ងារលើកនេះរបស់ក្រុមការងារ EU គឺសំដៅស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយស្វែងរកឱកាសសហប្រតិបតិ្តការ វិនិយោគ។ ក៏នៅជំនួបនេះដែរ គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច​ ក៏បានស្នើរ ឲ្យ EU នាពេលខាងមុខ បន្តជួយឧបត្ថម្ភខេត្តក្រុងនៅតំបន់ដីសណ្ដ ទន្លេ Cuu Long ហើយបណ្ដុះបណ្ដាលប្រភពធនធានមនុស្សក្នុងវិស័យទប់ទល់ នឹងបម្រែ បម្រួលអាកាសធាតុនិងនីវ៉ូសមុទ្រកើនឡើង៕

More