VOV WorldVOV World
សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត
08/06/2014 08:45
(VOVworld) – នាព្រឹកថ្ងៃទី ៧ មិថុនា ស្ថានទូតវៀតណាម ប្រចាំនៅថៃបានរៀបចំជំនួប មុខដោយប្រធានបទ “ជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រ នៅថៃឆ្ពោះ ទៅកោះសមុទ្ររបស់ស្រុកកំណើត”។
សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត
សហគមន៍ជនវៀតណាមនៅថៃឆ្ពោះទៅកោះសមុទ្ររបស់ស្រុកកំណើត​ (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ៧ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅថៃបានរៀបចំជំនួប មុខដោយប្រធានបទ “ជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅថៃឆ្ពោះ ទៅកោះសមុទ្ររបស់ស្រុកកំណើត”។ តំណាងចំនួន ១ រយ នាក់រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមបានចូលរួមជំនួបមុខនេះ។ ឯកអគ្គរដ្ឋទូយវៀតណាមប្រចាំ នៅថៃ លោក Nguyen Tat Thanh បានជូនដំណឹងដល់ជនវៀតណាមនៅទីនេះអំពីស្ថាន ភាពទាក់ទិនដល់ការដែល ចិនដាកស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅ តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិង បណ្ដា វិធានការតស៊ូសន្តិភាពប្តេជ្ញារបស់រដ្ឋាភិបាលនិងកំលាំងមានសមត្ថកិច្ចក្នុង ប្រទេស ចំពោះអំពើបស់ចិន។ ប្រធានសមាគមជនវៀតណាមនៅថៃ លោក Cao Van San បានថ្កោលទោសយ៉ាងខ្លាំងក្លាអំពើខុសឆ្គងរបស់ចិន ព្រមទាំង អះអាងនូវ​ប្រពៃណី សាមគ្គីភាពតភ្ជាប់ជាមួយស្រុកកំណើតរបស់សហគមន៍ជនវៀតណាមនៅថៃ។ ក្នុង ជំនួបមុខនោះ   បណ្ដាតំណាងបានប្រមូលចំនួនទឹកប្រាក់ ៣៥០ ពាន់ បាត (ជិតនឹង ២៤៥ លានដុង) ដើម្បីគាំទ្រកងទ័ពនិងប្រជាជនប្រជុំកោះ Hoang Sa​ និង Truong Sa របស់វៀតណាម៕

More